ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានអន្តរជាតិ » តា​វ័យ​ចំណាស់​ម្នាក់​ស្លាប់​ហើយ​រស់​ឡើងវិញ នៅ​ប្រទេស​ឥណ្ឌា​

តា​វ័យ​ចំណាស់​ម្នាក់​ស្លាប់​ហើយ​រស់​ឡើងវិញ នៅ​ប្រទេស​ឥណ្ឌា​

​ជីតា​ម្នាក់​ដែល​បាន​ស្លាប់ ទៅហើយ​នោះបាន​រស់​ឡើងវិញ មុនពេល​គ្រួសារ​គាត់​ចាប់ផ្តើម​បូជា​តែ​បន្តិច​ប៉ុណ្ណោះ​នៅក្នុង​ពិធី បូជាសព​មួយ​នៅ​ប្រទេស​ឥណ្ឌា​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ២៣ ខែធ្នូ​។

លោកតា Deepak Singh អាយុ ៧២ ឆ្នាំ បាន​ដួល​នៅផ្ទះ​របស់គាត់​នៅក្នុង​ទីក្រុង Bhilwada ស្ថិតនៅ​ភាគ​ពាយ័ព្យ​រដ្ឋ Rajasthan របស់​ឥណ្ឌា​នៅ​ចំពោះមុខ​សាច់ញាតិ​ដ៏​ភ័យ​ស្លន់ស្លោរ​របស់គាត់ ក្រោយពី​គាត់​បាន​ចេញទៅ​ឲ្យ​ស្មៅ​គោ​។

មិនយូរប៉ុន្មាន​ក្រោយពី​គ្រួសារ​របស់គាត់​ទទួលបាន​ការបញ្ជា​ក់ថា គាត់​បាន​ស្លាប់​ទៅហើយនោះ ពួកគេ​ក៏បាន​រៀបចំ​គំនរ​អុស​បូជាសព​របស់គាត់ រួច​ចាប់ផ្តើម​សូត្រធម៌​បែប​ប្រពៃណី​មួយ ដែល​បានធ្វើ​ឲ្យ​បុរស​ចំណាស់​នេះ​ដឹងខ្លួន​ឡើងវិញ ហើយ​ងើប​មក​អង្គុយ​ច្រងោៗ​។

​ហើយ​ចៅប្រុស​សំណព្វ របស់គាត់​ឈ្មោះ Banda Nalwa អាយុ ២៦ ឆ្នាំ បាន​ចេញមក​ពន្យល់​ពី​របៀប​ដែល​គ្រួសារ​ជឿថា ជីតា​បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ​។ លោក​បាន​និយាយថា “​គាត់​មើលទៅ​ហាក់ដូចជា​មិន​អី​នោះទេ​នៅពេល​គាត់​ភ្ញាក់ឡើង​នៅ​ព្រឹក​នោះ ហើយ​និយាយថា​គាត់​ចេញទៅ​ធ្វើ​កិច្ចការ​គាត់​ហើយ​។ ប៉ុន្តែ​នៅពេល​គាត់​ចាប់ផ្តើម​ដើរ​ទៅរក​កន្លែង​ដែល​គោ​នៅ ភ្លាមៗ​គាត់​ក៏​ដួល​ទៅ​ដី​តែម្តង​។ ខ្ញុំ​បាន​ប្រញាប់​ទៅ​មើល​គាត់ ហើយ​ពុំ​ឃើញ​សញ្ញា​ណាមួយ​ថា​នៅ​រស់រានមានជីវិត​ទេ​។ ខ្ញុំ​ស្ទាប​ពុំ​ឃើញ​ជីបចរ​គាត់​នៅ​ដើរ​ទេ ហើយ​បេះដូង​របស់គាត់​ហាក់ដូចជា​ឈប់​ដើរទៅ​ហើយ​។ ខ្ញុំ​បាន​ទូរស័ព្ទ​ហៅ​គ្រួសារ ហើយ​ពួកគេ​ក៏​ឯកភាព​អ៊ីចឹង​ដែរ​។ ពួកយើង​ស្មានតែ​គាត់​ស្លាប់​បាត់ទៅហើយ​”​។

ពួកគេ​បាន​ហៅ​គ្រូពេទ្យ​ក្នុងស្រុក​ម្នាក់​មក​ផ្ទះ ហើយ​គ្រូពេទ្យ​នោះ​ក៏បាន​បញ្ជាក់ថា​លោកតា Singh បាន​ស្លាប់​ដែរ​។ ក្នុងការ​ប្រតិបត្តិ​តាម​សាសនា​ហិណ្ឌូ គ្រួសារ​នេះ​បានចាប់ផ្តើម​រៀបចំ​ការបូជា​សព​លើ​គំនរ​អុស ដែលមាន​ប្រវត្តិ​តាំងពី​រាប់ពាន់​ឆ្នាំមុន​ម្ល៉េះ​។

ក្រោយ​ដាក់​គាត់​នៅលើ​គំនរ​អុស និង​សម្លៀកបំពាក់​រួច សាច់ញាតិ​របស់​លោកតា Singh ក៏​នាំគ្នា​ប្រមូលផ្តុំ​នៅ​ជុំវិញ​រូបគាត់ ហើយ​ចាប់ផ្តើម​សូត្រធម៌​ខ្លាំងៗ​ឲ្យ​សាកសព ជាការ​អនុវត្តតាម​ប្រពៃណី​មួយ​សម្រាប់​និយាយ​លា​ទៅកាន់​មនុស្ស​ជាទី​ស្រឡាញ់ ។

Nalwa បាន​បន្ថែមថា “​ខណៈ​សម្លេង​សូត្រធម៌​បាន​បន្លឺឡើង​កាន់តែខ្លាំង ខ្ញុំ​ក៏​ឃើញ​សព​ជីតា​របស់ខ្ញុំ​កម្រើក​។ ដំបូង​ខ្ញុំ​ស្មានតែ​ខ្ញុំ​ស្រមៃ ប៉ុន្តែ​ក្រោយមក​គាត់​ក៏​បើកភ្នែក ហើយ​ក្រោក​អង្គុយ​តែម្តង​”​។

ដោយ​ដឹង​ពី​កំហុស​របស់ខ្លួន Nalwa និង ឪពុកមា​ឈ្មោះ Gulshan អាយុ ៥៦ ឆ្នាំ ក៏​ប្រញាប់​ជួយ​គាត់​ចេញពី​គំនរ​អុស​ដុត​សព​។ Nalwa និយាយថា “​អរគុណ​ព្រះ ដែល​យើង​មិនបាន​ដុត​ភ្លើង​ខណៈដែល​មើលទៅ​គាត់​ដូចជា​ទើប​ងើប​ពី​សន្លប់​សោះ នោះ​។ យើង​ពិតជា​សំណាង​ណាស់​”​។

​លោកតា Singh ដែលមាន​ការតក់​ស្ល​ត់​យ៉ាងខ្លាំង​បាន​និយាយថា “​ខ្ញុំ​ដឹងថា​ខ្ញុំ​មានការ​ឈឺចាប់​បន្តិច​ដែរ​នៅពេល​ខ្លះ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា​ពួកគេ​នឹង​រង់ចាំ​រហូត​ទាល់តែ​ខ្ញុំ​ស្លាប់ទៅ មែនទែន​សិន ចាំ​ព្យាយាម​ដុត​ខ្ញុំ​ជាថ្មី​ម្តងទៀត​”៕s

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya