ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ជិត​មួយរយ​នាក់ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​អេង​កាំ​ង ប្តឹង​រំលោភ​យក​ដី​ ​

ពលរដ្ឋ​ជិត​មួយរយ​នាក់ តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​អេង​កាំ​ង ប្តឹង​រំលោភ​យក​ដី​ ​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់ នៅក្នុង​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ដែលជា​អ្នកគាំទ្រ​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​កូដកម្ម​ប្រឆាំង​ក្រុមហ៊ុន អេង កាំ​ង ឌី​វី​ឡុ​ប​ម៉ែន ខ​ប​ភើ​រេ​សិន អែន ខន​ស្ត្រា​ក់​ហ្សិ​ន ដោយ​ចោទថា​បាន​ចាក់ដី​រំលោភ​យក​ដី​របស់​ពួកគាត់​ប្រមាណ​ជាង​៦​ពាន់ ម៉ែត្រការ៉េ និង​ប្តឹងទៅ​តុលា​ការឱ្យ​ពួកគាត់​រុះរើ​ផ្ទះ​ចេញ និង​ទាម​ទារជំងឺចិត្ត​ក្នុង​១​គ្រួសារ​ចំនួន​១​ម៉ឺន​ដុល្លារ​ថែមទៀត ។​
​កាលពី​ថ្ងៃទី​២៣ ធ្នូ នៅតាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ដោយ​ប្រជាពលរដ្ឋ​បាន​ឈរ លើក​បដា លិខិត​កាន់កាប់​ដីធ្លី និង​រូប​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​ហា​ក្សត្រ រូបថត​សម្តេច​ទាំង​៣ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បី​ឱ្យជួយ​អន្តរាគមន៍ ។ ការផ្ទុះ​ចេញ​នូវ​ការតវ៉ា​នេះ ត្រូវបាន​គេ​ដឹងថា ធ្វើឡើង​បន្ទាប់ពី​តុលា​ការចេញ​សាលដីកា​សម្រេច​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​៦ គ្រួសារ រុះរើ​លំនៅឋាន​ចេញពី​ដី​នោះ ។ ពួកគាត់​ទាំង​៦​គ្រួសារ​រួមមាន​ឈ្មោះ ហុង ចាន់​ឌឿ​ន ភេទ​ស្រី ឈ្មោះ ហុង ចាន់់ធូ ភេទ​ស្រី ឈ្មោះ អ៊ុង ផុន ភេទ​ប្រុស ឈ្មោះ អ៊ុន តាន់ ភេទ​ប្រុស ឈ្មោះ យ៉ា​ត សុខ ភេទ​ប្រុស និង​ឈ្មោះ ឡោក ច​ន្លា​រ៉ា ភេទ​ប្រុស បានរស់នៅ​លើដី​នេះ តាំងពី​ឆ្នាំ​១៩៧៩ ដោយមាន​លិខិតបញ្ជាក់​កម្មសិទ្ធិ​ពី​អាជ្ញាធរ​ត្រឹមត្រូវ និង​ខ្លះទៀត​មាន​បង្កាន់ដៃ​កាន់កាប់​ដី​តាំងពី​ជំនាន់​រដ្ឋ​កម្ពុជា​។ នៅ​ឆ្នាំ​២០១១ ក្រុមហ៊ុន​អេង​កាំ​ង បាន​ទិញ​ដី​ពី​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប ក្រោមរូបភាព​ដោះដូរ ហើយ​បាន​ចាក់ដី​លុប​លំនៅឋាន​របស់​ពួកគាត់ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​អេង​កាំ​ង បាន​ប្តឹងទៅ​តុលាការ ហើយ​តុលាការ​បានចេញ​ដីកា​សម្រេច​ឱ្យ​គាត់​ទាំង​៦​គ្រួសារ រុះរើ​ផ្ទះ​ចេញពី​លើដី​នោះ ព្រមទាំង​ទាមទារ​សង​ថ្លៃ​ការខូចខាត​និង​ជំងឺ​ចិត្ត​ក្នុង​១​គ្រួសារ​ចំនួន ១​ម៉ឺន​ដុល្លារ ។ ដោយសារតែ​តុលាកា​បង្ខំ​ឱ្យ​ពួកគាត់​ចាក​ចេញពី​លំនៅឋាន ទើប​ពួកគាត់​នាំគ្នា​ធ្វើ​កូដកម្ម​តែម្តង ។​
​គេ​ឃើញ​លោកជំទាវ ឡោក ខេង លោក ជា ប៉ូច អ្នកតំណាងរាស្ត្រ និង​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ឫស្សីកែវ បាន​ចុះទៅ​សាកសួរ​ប្រជាពលរដ្ឋ ព្រមទាំង​សន្យា​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។ ទន្ទឹម​នោះ លោក​អភិបាលខណ្ឌ បាន​សន្យា​ចេញ​ជា​ថវិកា​ជួយ​បូមទឹក​ដែល​កំពុង​ដក់​ជន់​លិច​លំនៅឋាន​តាម សំណើ​របស់​ប្រជាពលរដ្ឋ​ផងដែរ ។ លោក ឃ្លាំង ហួត បានឱ្យដឹងថា ប្រជាពលរដ្ឋ​ទាំង​៦​គ្រួសារ បានរស់នៅ​លើដី​ជាង​កន្លះ​ហិកតា​នេះ តាំងពី​ឆ្នាំ​១៩៧៩​។ ការតវ៉ា​នេះ គឺ​ដោយសារ​មានការ​ដោះដូរ​ដី​របស់​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប លើ​ផ្ទៃដី​ជាង​១៨​ហិកតា ទៅឱ្យ​ក្រុមហ៊ុន អេង កាំ​ង ហើយ​ដី​ទាំងនោះ គឺ​ជាន់​លើដី​របស់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​រស់នៅ ។​
​លោក​អភិបាលខណ្ឌ បញ្ជាក់ថា ដោយសារ​មាន​ការធ្វើ​របាយការណ៍​ភូតកុហក​សម្តេច​តេ​ជោ​ថា ដី​នោះ​មិន​ពាក់ព័ន្ធ ទើប​រាជរដ្ឋាភិបាល​បានចេញ ស​.​ជ​.​ណ ប្រគល់​ទៅឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ។ កន្លងមក ក្រុមហ៊ុន​បាន​សុំ​ចុះបញ្ជី​ដី​ធ្វើ​ប្លង់​កម្មសិទ្ធិ តែ​អាជ្ញាធរ​ខណ្ឌ​-​សង្កាត់ សុំឱ្យ​ឃ្វៀល​ដី​ភូមិ​៦​គ្រួសារ​ចេញ តែ​ក្រុមហ៊ុន​បាន​ប្តឹងទៅ​តុលាការ ហើយ​តុលាការ​ក៏​ចេញ​ដីកា​ឱ្យ​ប្រជាពលរដ្ឋ​រុះរើ​ផ្ទះ​ចេញទៅ​វិញ និង​ទាមទារ​ឱ្យ​សង​ថ្លៃ​ខូចខាត និង​ជំងឺ​ចិត្ត​ទៅឱ្យ​ក្រុមហ៊ុន ក្នុង​មួយ​គ្រួសារ​១​ម៉ឺន​ដុល្លារ​ទៅទៀត ទើប​ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា​បែបនេះ ។​
​លោក ព្រាម មុនី ចៅសង្កាត់​ព្រែកលៀប​បានឱ្យដឹងថា ដី​នោះ​ប្រជាពលរដ្ឋ​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩ មុន​សាលា​កសិកម្ម​ត្រូវបាន​បង្កើត​ទៅទៀត ។ លុះ​ក្រោយមក សាលា​កសិកម្ម​និង​ក្រសួងកសិកម្ម បាន​ឯកភាព​ប្រគល់ឱ្យ​ក្រុមហ៊ុន​អេង កាំ​ង តាមរយៈ​ការដោះដូរ ។ បន្ទាប់ពី​បាន ស​.​ជ​.​ណ ក្រុមហ៊ុន​បាន​បូម​ដី​ចាក់ និង​បាន​ប្រើ​យុទ្ធសាស្ត្រ​ចរចា​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃថោក ដោយ​យក ស​.​ជ​.​ណ មក​គំរាម​។ ក្រោយមក ក្រុមហ៊ុន​នេះ​បានអោយ​តម្លៃ​រហូតដល់​១​ឡូ​តិ៍ ជាង​១០​ម៉ឺន​ដុល្លារ ក៏​ប្រជាពលរដ្ឋ​នៅតែ​មិន​លក់ ទើប​ក្រុមហ៊ុន​នេះ​ប្តឹងទៅ​តុលាការ​តែម្តង​ឱ្យ​ឆាប់​ចប់ ។​
​លោក​ចៅសង្កាត់​បន្តទៀត​ថា ដោយសារតែ​ក្រសួង​ពាក់ព័ន្ធ និង​សាលា​កសិកម្ម​ព្រែកលៀប ធ្វើ​របាយការណ៍​ទៅ​រាជរដ្ឋាភិបាល ទើប​សម្តេច​តេ​ជោ ចេញ ស​.​ជ​.​ណ ប្រគល់​ដី​នេះ​ឱ្យទៅ​ក្រុមហ៊ុន ដោយ​ជាន់​លើដី​របស់​ប្រជាពលរដ្ឋ មាន​ដី​វត្ត​ខ្ទរ​ជាដើម ។ ចៅសង្កាត់​បានបញ្ជាក់​ថា សម្តេច​តេ​ជោ ជា​អ្នករងគ្រោះ ដោយសារ​មន្ត្រី​ខិលខូច ភូតកុហក ។​
​ក្រុមហ៊ុន អេង កាំ​ង ក្រៅពី​ទទួលបាន​សិទ្ធិ​លើដី​ពិសោធ​កសិកម្ម ស្ថិតនៅ​ផ្លូវ​លេខ​៦ ទំហំ​ជាង​១៨​ហិត​តា​នេះ កន្លងមក​ក៏​ទទួលបាន​សិទ្ធិ​ក្នុងការ​ដោះដូរ​ឈាបនដ្ឋាន​វត្ត​ខ្ទរ ក្រោមរូបភាព​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី ដែល​គេ​ចោទប្រកាន់ថា ឃុបឃិត​គ្នា​ធ្វើ​របាយការណ៍​ភូតកុហក​រាជរដ្ឋាភិបាល ។ នៅពេលដែល​ក្រុមហ៊ុន ចុះ​វាយ​ឈាបនដ្ឋាន កាលពីដើមឆ្នាំ​២០១៤​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ប្រមាណ​១​ពាន់ នាក់ នាំគ្នា​ក្រោក​បះបោរ តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៦ ធ្វើឱ្យ​សម្តេច​លុបចោល​ស​.​ជ​.​ណ និង​ប្រគល់​ដី​នោះ​ឱ្យទៅ​វត្ត​វិញ ។ តែ​នៅពេលនេះ ផ្ទុះឡើង​នូវ​ការតវ៉ា​ម្តងទៀត​ហើយ ពី​សំណាក់​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ ប្រឆាំង​ក្រុមហ៊ុន​អេង កាំ​ង ដដែល​នេះ​ទៀត ។ ទោះបីជា​យ៉ាងណា កោះសន្តិភាព​ពុំ​ទទួល​ការបំភ្លឺ​ណាមួយ​ពី​លោក អាង លី​អេង ជា​ប្រធាន​ក្រុមហ៊ុន អេង កាំ​ង ឡើយ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕
3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya