បាត់ដំបង ៖ ក្មេងស្រីម្នាក់ជិះម៉ូតូឌុបប្អូនស្រីឆ្លងផ្លូវមកបុកគោយន្តកន្រៃ្ត បណ្តាលឱ្យស្លាប់ខ្លួនឯង និង ប្អូនស្រីរបួសស្រាល កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅតាម ផ្លូវជាតិលេខ ៥៧ ស្ថិតក្នុងក្រុមទី៣ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ។
លោក ម៉ី ឆេងលី នាយប៉ុស្តិ៍នគរបាល ឃុំភ្នំសំពៅបានឱ្យថា ជនរងគ្រោះដែលជិះម៉ូតូមានឈ្មោះ ធុង យ៉ា ភេទស្រី អាយុ១៥ឆ្នាំ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងប្អូនស្រីឈ្មោះ ធុង បញ្ញា ភេទស្រី អាយុ១២ឆ្នាំ ជិះពីក្រោយ ២ នាក់បងប្អូនរស់នៅភូមិកើតហេតុខាងលើ ។ ចំណែកអ្នកបើកបរគោយន្តកន្រៃ្ត មានឈ្មោះ ថា ងិន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិសំរោង ឃុំស្នឹង ស្រុកបាបាណន់ ។
បន្ទាប់ពីកើតហេតុហើយ សមត្ថកិច្ចនគរបាល ចរា ចរណ៍ស្រុកបានចុះមកវាស់វែង រួចជួយដឹកសពជនរងគ្រោះ យកទៅប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។