ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេទ្យ​ថា​ ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ ​

ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេទ្យ​ថា​ ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ ​

ខេត្តកំពង់ឆ្នាំង​៖​ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​ម្នា​ក់បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរ​បួស​ក្បាល​និង​ជើង​ធ្វើអោយប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដោយសារតែ​នាង​ធ្លាក់​ពីលើ​ម៉ូតូ​អុកគូថ​លើ​ថ្នល់ជាតិ​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៤​នៅ​ចំណុច​វ​ង្វ​ង់​មូល​វិមានឯករាជ្យ​ស្ថិត​ក្នុងភូមិ​កណ្តាល​សង្កា​ត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ខណៈ​រថយន្ត​តូ​រី​ស​បើក​គៀរ​ម៉ូតូ​ដែល​ស្ត្រី​រងគ្រោះ​ជិៈ​។​
​ស្ត្រី​រងគ្រោះ​បាន​ប្រាប់អោយដឹង​ថា​គាត់​មានឈ្មោះ​កេង​ដា​រឿន​អាយុ​៣០​ឆ្នាំ​នាង​មានកូន​ស្រី​ម្នាក់​និង​កំពុងតែ​ពពោះ​កូន​ម្នាក់ទៀត​បាន​៦​ខែ​នាង​មាន​ទីលំនៅ​ក្នុងស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។ នាង​តាម​មក​រស់នៅ​ជាមួយ​ប្តី​ដែល​មក​ធ្វើ​ការអោយ​ក្រុមហ៊ុន​ខ្សែកាប​ក្នុង​ខេត្តកំពង់ឆ្នាំង​បច្ចុប្បន្ន​នាង​ស្នាក់​នៅក្នុង​សាលា​បំពេញវិជ្ជា​ភូមិ​កណ្តាល​ស​ង្កា​ត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​មុនពេល​កើ​ហេតុ គាត់ បាន​ជិះ​ម៉ូតូឌុប​ត្រឡប់​មកពី​ផ្សារលើ​វិញ​ពេល​ដល់​វិមានឯករាជ្យ​ក៏មាន​រថយន្ត​តូ​រី​សព​ណ៌​ស​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2S- 8491​បើក​គៀរ​ម៉ូតូ​ក្នុងទិសដៅ​ច្រាស់​គ្នា​បណ្តាលអោយ​នាង​ធ្លាក់​ពីលើ​ម៉ូតូ​អុក​គគូថ​រងរបួស​ហើយ​ត្រូវបាន​អ្នកធ្វើដំណើរ​ជួយ​គ្រា​នាង​មកកាន់​មន្ទី​ពេទ្យ​ខេត្ត​(​មន្ទីរពេទ្យ​នៅ​ជិត​) ដើម្បីអោយ​គ្រួ​ពេទ្យ​ជួយសង្គ្រោះ​ភ្លាមៗ​ដែរ​។​
​    ​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​ថ្ងៃនោះ​នៅ​រង្វង់​មូល​ឯករាជ្យ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ត្រូវបាន​គេ​បិទផ្លូវ​ម្ខាង​កសាង​ផ្លូវជាតិ​ដោយ​ទុក​ផ្លូវ​អោយធ្វើ​ចរាចរណ៍​តែ​ម្ខាង​ហេតុនេះហើយ​ទើប​មានការ​ចង្អៀត​អាច​នឹងមាន​គ្រោះថ្នាក់​។​ម្ចាស់​រថយន្ត​ដែល​គៀរ​ម៉ូតូ​នោះបាន​នៅ​ទទួលខុស​ត្រួវ​ជាមួយ​ជនរងគ្រោះ​ដែរ​ដោយ​មិនបាន​រត់គេច​ឡើយ​។​
​    ​រថយន្ត​បង្ក​បាន​បែក​កង់​មុខ​ខាងឆ្វេង​ទៅមុខ​មិន​រួច​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក ជាមួយ​ម៉ូតូ​​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​ដើម្បី​រង់ចាំ​កា​ដោះស្រាយ​តាម​នីតិវិធី​៕​ពៅ​សុខ​ហ៊ាន
DSC00816DSC00828

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya