ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ពីបទ​ប៉ុនប៉ង​បង្ក​ហិង្សា និង​ប្រើ​ដាវ​សាំ​ម៉ូ​រៃ​

ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ពីបទ​ប៉ុនប៉ង​បង្ក​ហិង្សា និង​ប្រើ​ដាវ​សាំ​ម៉ូ​រៃ​

​ភ្នំពេញ ៖ ឃាត់ខ្លួន​សង្ស័យ​៦​នាក់ នៅ​ចំណុច​ទល់មុខ ថប​ក្លឹប ម្តុំ​នឹង​ផ្សារ​បឹងត្របែក ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ពាក់ព័ន្ធ​ទៅនឹង​ករណី​ប្រើប្រាស់​ដាវ សាំ​ម៉ូ​រៃ​ប៉ុនប៉ង​បង្ក​ហិង្សា​ជាមួយ​ភាគី​ម្ខាង​ទៀត កាលពី​វេលា​ម៉ោង ១២ និង ៤៥​នាទី​យប់​ឈានចូល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ ។​
​មន្ត្រី​អាវុធ ហត្ថ​ខណ្ឌចំការមន​បានឱ្យដឹងថា មុននឹង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់ ខាងលើនេះ​គឺ កម្លាំង​អាវុធហត្ថ​បាន​ជិះ​ម៉ូតូ​ដើម្បី​ធ្វើការ​ល្បាត​ការពារ​សន្តិសុខ សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ដូច​សព្វដង ខណៈ​មកដល់​ចំណុច​ក្លឹប​ថប ក៏​ប្រទះឃើញ​មាន​យុវជន​ជាច្រើន​ក្រុម​កំពុង​បង្ក​ភាព​រញ៉េរញ៉ៃ​ពេញ​ក្លឹប​កំសាន្ត​មួយ​នេះ ប៉ុន្តែ​មិនទាន់​ឈានដល់​មាន​ហិង្សា​រវាង​គ្នា​នៅឡើយ​ទេ ទើប​នាំគ្នា​បំបែកហ្វូង ហើយ​ជិះ​ម៉ូតូ​ចេញទៅ​បាត់​រៀងៗ​។ រហូតមកដល់​វេលា ម៉ោង​ប្រមាណ​១២ និង ៣០​នាទី​យប់​ឈានចូល​ថ្ងៃទី​២៤ ខែ​ឆ្នាំ​ដដែល​នោះ ក្រុមយុវជន​ទាំងនោះ​ដែលមាន​គ្នា ប្រមាណ​១០ ទៅ​២០​នាក់​ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង  ប្រដាប់​ដោយ​ដាវ​សុំា​ម៉ូ​រៃ និង​ដំបង ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​បាន  ប្រមូលផ្តុំ​គ្នា​ទៅ​ក្លឹប​កំសាន្ត ហាយ ដើម្បី​ត្រៀម​បង្ក​ហិង្សា​ជាមួយ​ភាគី​ម្ខាង​ទៀត​ដែល​កំពុង​អង្គុយ​នៅ​ទីនោះ ។ ប៉ុន្តែ​មិនទាន់​បង្ក​ជា​ហិង្សា​រវាង​គ្នា និង​គ្នា​ផង​នោះ ស្រាប់​ជនសង្ស័យ​ជាច្រើន​នាក់​ខាងលើ ត្រូវបាន កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា បំបែកហ្វូង​ម្តងទៀត និង​ឡើង​តាម​វិទ្យុទាក់ទង​ប្រាប់​ទៅកាន់​បណ្តា​ខណ្ឌ​ដទៃ​ឱ្យ តាម​ឃ្លំ​មើល​ក្រុមយុវជន​ទាំងនេះ ព្រោះ​ពួកគេ​បាន​ចូល​ទឹកដី​ខណ្ឌ​៧​មករា  ហើយ​បម្រុង​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រៃ និង​ដំបង​ត្រៀម​បង្ក​ហិង្សា​ជា​អ្នកដទៃ ។​
​ក្រុមយុវជន​ខាងលើ រហូតមកដល់​វេលា​កើតហេតុ​ម៉ោង​ប្រមាណ​១២​និង ៤៥​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល នោះ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ស្រាប់តែ​ប្រទះឃើញ​ក្រុមយុវជន​ខាងលើ​ជិះ​ម៉ូតូ​ត្រឡប់មក ក្លឹប​កំសាន្ត​ថប​វិញ ទើប​កម្លាំង​អាវុធហត្ថ​ហៅ​ពួកគេ​ឱ្យ​ឈប់​ដើម្បី​ធ្វើការ​ឃាត់ខ្លួន ប៉ុន្តែ​ពេលដែល​ឃើញ​កម្លាំង​ប៉េអឹម​ពួកគេ​មិនទាន់​ឈប់​នោះទេ គឺ​បាន​បែងចែក​ជើង​គ្នា​រត់គេចខ្លួន តែ​ទោះជា​យ៉ាងណា​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន យុវជន​៦​នាក់ ក្នុងចំណោម​បក្ខពួក និង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង ( មួយគ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1C-2594 និង​មួយគ្រឿង​ទៀត​ម៉ា​កណិច ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1CJ-3567 ) រួមជាមួយ​ដាវ​សុំា​ម៉ូ​រៃ​១​ដើម​ដែល​ក្រុម​ពួកគេ ប្លុង​ចោល​នៅ​ជិត​ចំណុច​ឃាត់ខ្លួន ។ ក្រោយ​ឃាត់ខ្លួន​ភ្លាមៗ ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ចូនទៅ​កាន់ ទីបញ្ជាការ​កងរាជអាវុធហត្ថ ខណ្ឌចំការមន ៕

929e3640-95ea-47b8-9434-69033f05055c 948d008e-7c37-4dc4-a410-0459c4d44b28 y

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya