ភ្នំពេញ៖ ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីទាប់ភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចមុខមន្ទីរពេទ្យល្បេង តាមបណ្តោយផ្លូវលេខ៩៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
ក្រុមចោរប្លន់មានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានធ្វើសកម្មភាពភ្ជុងយុវជនម្នាក់ប្លន់ យកម៉ូតូសេ១២៥ ពីយុវជនម្នាក់ហើយគេចខ្លួនបាត់ដោយសុវត្តិភាព ។
ជនរងគ្រោះមានឈ្នោះប៉ ចេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្តនៅក្រុមហ៊ុនឯកជនមួយកន្លែង ស្នាក់នៅផ្ទះជួល សង្កាត់បឹងកកេងកងទី១ ខណ្ឌចំការមន ជិះម៉ូតូសេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CU-0544 ។
មុនពេលកើតហេតុរួបគេបានជិះម៉ូតូមកយកខ្មួយស្រីដែលធ្វើការនៅហាង ហេងហេង នៅម្តុំមន្ទីរពេទ្យល្បេង បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥ ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់មុខមន្ទីរពេទ្យល្បេងរួបគេក៏បានឈប់ម៉ូតូចាំខ្មួយ ភ្លាមនោះស្រាប់តតែលិចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមម៉ាកK54 បានជិះមកក្បែរហើយដកកាំភ្លើងពីចង្កោះភ្ជុងគំរាមមិនឲ្យស្រែកនិងយកម៉ូតូ ហើយគេចខ្លួនជិះទៅបាត់ដោយសុវត្តិភាព៕