ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ១៦ ស្លាប់​និង​រងរបួស​ធ្ងន់​-​ស្រាល​ក្នុង​ហេតុការណ៍​ឡាន​យី​ឌុប បុក ជាមួយ​ឡានក្រុង​សូរិយា​

១៦ ស្លាប់​និង​រងរបួស​ធ្ងន់​-​ស្រាល​ក្នុង​ហេតុការណ៍​ឡាន​យី​ឌុប បុក ជាមួយ​ឡានក្រុង​សូរិយា​

​ខេត្តក្រចេះ ៖ ឡាន​យី​ឌុប បុក ជាមួយ​ឡានក្រុង​សូរិយា និង​បាន​ជ្រុល​ទៅបុក​រថយន្ត​សាំង​យ៉ុង​បន្តកន្ទុយ​គ្នា​ទៀត បណ្តាលអោយ​មនុស្ស​១៥​នាក់​រងរបួស​ធ្ងន់​-​ស្រាល ក្នុងនោះ​តៃកុង​រថយន្ត​យី​ឌុប​ម្នា​ក់បាន​ស្លាប់​ដោយ​កៀប​ជាប់​ក្នុងកា ប៊ី​ន​រថយន្ត ក្នុង​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​រវាង​រថយន្ត​យី​ឌុប កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃទី​២៣ ធ្នូ ២០១៤ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ ។
​ប៉ូលិស​មិនទាន់បាន​កំណត់ថា មូល​ហេតុដែល​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ផ្តើមចេញពី​ភាគី​ខាង​ណា​នោះទេ​។ តែបើ​តាមមើល​គំនូស​ប្លង់​នៅ​កន្លែងកើតហេតុ គឺ​ឃើញថា ភាគី​ខាង​រថយន្តក្រុង​សូរិយា បាន​រំលោភ​ចូល​ផ្លូវ​ខាង​រថយន្ត​យី​ឌុប និង​បណ្តាលមកពី​ការបើករ​វ៉ា ឬក៏​តៃកុង​រថយន្ត​ងងុយដេក ។​
​នគរបាល​ចរាចរណ៍​នៅ​មិនទាន់​ដឹក​ដឹង​ពី​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ និង​អ្នកបើករថយន្ត​យី​ឌុប​ដែល​ត្រូវស្លាប់​ដោយ​កៀ​បាប់​ក្នុង​កាប៊ីន រថយន្ត​នេះ​ទេ ចំណែកឯ​តៃកុង​រថយន្តក្រុង​ក៏ត្រូវ​រងរបួស​បាក់ជើង​ឆ្វេង​ខ្ទេច ។​

3a53f99e-86d6-4cba-a9ef-969ecd43dec6 92eef95c-fbae-4d76-9072-8cf281ce2606 362bc684-f259-4a6a-9e10-4924966ba54a fc1c9833-1d9f-48a3-b8ed-c5a11ab6c74792eef95c-fbae-4d76-9072-8cf281ce2606

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya