ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានអន្តរជាតិ » បំផ្ទុះ​គ្រាប់​នៅ​ស្ថានីយ​រថយន្តក្រុង និង​ផ្សារ​នី​ហ្សេ​រី​យ៉ា ២៧​ស្លាប់

បំផ្ទុះ​គ្រាប់​នៅ​ស្ថានីយ​រថយន្តក្រុង និង​ផ្សារ​នី​ហ្សេ​រី​យ៉ា ២៧​ស្លាប់

​កាលពី​ថ្ងៃ​ច័ន្ទ មានការ​វាយប្រហារ​ដោយ​គ្រាប់បែក​ពីរ​គ្រាប់​ទៅលើ​ស្ថានីយ​រថយន្តក្រុង​មួយ និង​ផ្សារ​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្សេ​រី​យ៉ា បានសម្លាប់​មនុស្ស​យ៉ាងតិច​២៧​នាក់ និង​ធ្វើ​ឲ្យ​មាន​របួស​ប្រហែល​៦០​នាក់​។​

 
​ពួក​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម បានធ្វើការ​បំផ្ទុះ​គ្រាប់បែក​ធ្វើ​ហើយ​ធ្វើ​ទៀត​សំដៅ​ទៅលើ​ជន​ស៊ីវិល ជាពិសេស​នៅ​តំបន់​ភាគ​ឦសាន​ជា​កន្លែង​ដែល​ពួកគេ​កំពុង​ព្យាយាម​បង្កើត រដ្ឋ​ឥស្លាម​ម​យ​យ​នោះ​។​

 
​ការផ្ទុះ​លើកទីមួយ​កើតឡើង​ក្នុង​ទីក្រុង​ហ្កូ​ម​បេ សាក្សី​លោក មហា​មេ​ដ ហ្វា​វូ (Fawu) បាន​និយាយប្រាប់​រ៉​យ​ទ័​រ​តាម​ទូរស័ព្ទ​ថា​« ការផ្ទុះ លើក​ទី​ពីរ ធ្ងន់ធ្ងរ​ជាង​លើកទីមួយ ព្រោះថា មនុស្ស​ជាច្រើន​នាក់ បាន​ទៅ​មើល​កន្លែងកើតហេតុ​នោះ ហើយ​បានទទួល​រងគ្រោះថ្នាក់​។ មនុស្ស​ជាច្រើន​ស្លាប់ និង​ត្រូវរបួស​»​។​

 
​សរុប​ចំនួន​អ្នកស្លាប់​២០​នាក់ ក្នុងការ​ផ្ទុះ​ពីរលើក ដោយមាន​មនុស្ស​ជាច្រើន​នាក់​ត្រូវរបួស​។ ការ​បំផ្ទុះ​គ្រាប់បែក​ពីរលើក​នេះ គឺជា​កល​យុទ្ធ​របស់​ពួក​ឧទ្ទាម​ដែល​ស្វះស្វែង​ធ្វើ​ឲ្យ​មានការ​បាត់បង់​ជីវិត មនុស្ស​ច្រើន​។​

 
​ប៉ុន្មាន ម៉ោង​ក្រោយមក ការផ្ទុះ​មួយ​បាន​អង្រួន​ផ្សារ​មួយ​នៅក្នុង​ទីក្រុង​បូ​ធី​ខាងជើង​ប្រទេស នី​ហ្សេ​រី​យ៉ា​សម្លាប់​មនុស្ស​យ៉ាងតិច​៧​នាក់​៕ដ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya