ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច » ថ្លៃ​សាំង​នៅ​វៀតណាម​ធ្លាក់ចុះ​ជាង ២០០០ ដុង ក្នុង​១​លីត្រ​

ថ្លៃ​សាំង​នៅ​វៀតណាម​ធ្លាក់ចុះ​ជាង ២០០០ ដុង ក្នុង​១​លីត្រ​

​ការធ្លាក់ចុះ​នៃ​ថ្លៃ​ប្រេងឥន្ធនៈ​លើក​ទី​១៣ នៅ​ប្រទេស​វៀតណាម បាន​ឈានដល់​កំរិត​លើសពី​ការរំពឹងទុក​របស់​អ្នកប្រើប្រាស់ ដោយ​សាំង​ធ្លាក់ចុះ ២.០៥០ ដុង​/​លីត្រ (​ប្រមាណ ០,១ ដុល្លារ​/​លីត្រ​) ចាប់ពី​ល្ងាច​ថ្ងៃទី ២២ ធ្នូ វេលា​ម៉ោង ១៥ និង ០០ នាទី ។​

 
​បណ្តា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ ទើបតែ​សម្រេចចិត្ត​បន្ត​ទម្លាក់​ថ្លៃ​ប្រេងឥន្ធនៈ ចុះ​ជា​លើក​ទី​១៣ គិតពី​ពាក់កណ្តាល​ខែកក្កដា មក ។ សរុប​ការទម្លាក់​ថ្លៃ​ទាំង​១៣​លើក​នេះ គឺ​សាំង​ធ្លាក់ចុះ ៧.៧៦០ ដុង​/​លីត្រ (​ប្រមាណ ០,១៩៤ ដុល្លារ USD/​លីត្រ​) ម៉ា​ហ្សូ​ត ធ្លាក់ចុះ​សរុប ៨.៨៣០ ដុង​/​លីត្រ (០,១៤៥ ដុល្លារ USD/​លីត្រ​) ។​

​ប្រការនេះ ក៏​ស្រប​នឹង​សង្វាក់​ប្រែប្រួល​ទីផ្សារ​ពិភពលោក​ផងដែរ ដែល​កំពុង​ដាំ​ក្បាល​ចុះ​ជា​បន្តបន្ទាប់ អំឡុងពេល ៣ ខែ មកហើយ ៕38

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya