ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនីដែលបម្រើការងារនៅរោងចក្រជីវីនស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស 7NG បានមកដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើឲ្យលោក រដ្ឋមន្ត្រី អ៊ិត សំហេង ជួយដោះស្រាយទុក្ខលំបាករបស់ពួកគេ បន្ទាប់ពីភាគី រោងចក្រ បានប្រើអំពើហិង្សាមកលើពួកគេ។ ក្រុមកម្មករមិនទាន់ត្រឡប់ទៅវិញទេ ពួកគេរង់ចាំនៅមុខក្រសួង ដើម្បីលុះត្រាតែមានដំណោះស្រាយព្រោះភាគីរោងចក្របានប្រើអំពើហិង្សាមកលើពួកគេដោយសារកម្មករផ្ទុះកូដកម្ម។ គោលបំណងដែលលើកគ្នាមកនេះ ដើម្បីឲ្យប្រព័ន្ធ ផ្សព្វផ្សាយជួយផ្សាយ ពីទុក្ខលំបាកដែលពួគគេ បានជួបប្រទះដោយសារតែ ថៅកែជិះជាន់មក លើកំលាំងពលកម្ម៕
» ព័ត៌មានជាតិ » កម្មកររោងចក្រជីវីន២ តំបន់សេដ្ឋកិច្ច ពិសេស7NG មកនៅមុខក្រសួងការងារសុំកិច្ចអន្តរាគមន៍