ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​ឪពុក​បង្កើត ពីបទ​រំលោភ​កូនស្រី​បង្កើត ​

ប៉ូលិស​ចាប់ខ្លួន​ឪពុក​បង្កើត ពីបទ​រំលោភ​កូនស្រី​បង្កើត ​

កំពង់ឆ្នាំង​៖ បុរស​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយពី​បានធ្វើ​សកម្មភាព ចាប់រំលោភ​កូនស្រី បង្កើត​របស់ខ្លួន ដែលមាន​អាយុ ទើបតែ​១៣​ឆ្នាំ បានសម្រេច  ក្នុងខណៈពេល​ទៅ​កាប់​ឈើ នៅក្នុង​ព្រៃ​។​

បុរស​ល្មោភកាម ដែល​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួន​នេះ​ឈ្មោះ ញឹក ស៊ីណាន អាយុ​៣១​ឆ្នាំ​។ រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡ ស ប អាយុ​១៣​ឆ្នាំ​។ គ្រួសារ​នេះ មាន​ទីលំនៅ ក្នុងភូមិ​បុស្ស​មាស  ឃុំ​ពពេល ស្រុក​បរិបូរណ៍  ខេត្តកំពង់ឆ្នាំង ។ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៤ ជនសង្ស័យ ជា​ឪពុក បាន​នាំ​កូនស្រី (​ក្មេងស្រី​រងគ្រោះ​) ទៅរក​កាប់​ឈើ ក្នុងភូមិ​សាស្ត្រ​ភូមិ​ទាន​ព្រៃ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិសាត់​។ នៅក្នុង​យប់នោះ ជនសង្ស័យ​ជា​ឪពុក មាន​អារម្មណ៍​ចង់​រួមភេទ បាន​ចាប់​កូនស្រី បង្កើត​របស់ខ្លួន រំលោភ​រហូត​បានសម្រេច​។​

​ប្រភព​បាន អោយដឹងទៀតថា នៅពេល​ត្រឡប់ មកដល់​ផ្ទះ​វិញ ក្មេងស្រី​រងគ្រោះ បាន​និយាយ​រឿង ឪពុក​ចាប់រំលោភ ប្រាប់​ម្តាយ អោយបាន​ដឹង ប៉ុន្តែ​ម្តាយ​របស់​នាង មិន​ជឿ​ឡើយ ។ ក្មេងស្រី​រងគ្រោះ បាន​យក​រឿងនេះ ទៅប្រាប់​អុំ​ស្រី​បង្កើត របស់ខ្លួន​ម្នាក់ទៀត ហើយ​ត្រូវ​អុំ​ស្រី​របស់​នាង យក​រឿងនេះ ទៅប្តឹង​អាជ្ញាធរ និង​សមត្ថកិច្ច​តែម្តង​៕2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya