ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » រថយន្តបុក​ម៉ូតូ​ព្យាយាម​បើក​រត់គេចខ្លួន​ជ្រុល​​ទៅ បុក​រថយន្ត​​កំពុង​ចត​ស្ងៀម និង​ម៉ូតូ​ចំនួន​៣​គ្រឿង ​

រថយន្តបុក​ម៉ូតូ​ព្យាយាម​បើក​រត់គេចខ្លួន​ជ្រុល​​ទៅ បុក​រថយន្ត​​កំពុង​ចត​ស្ងៀម និង​ម៉ូតូ​ចំនួន​៣​គ្រឿង ​

ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជា​បន្តបន្ទាប់​ខណៈដែល​បុរស​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ហាយ ឡែ​ន​ឌ័​រ ១​គ្រឿង ដឹក​ស្រី​ស្នេហ៍​ចេញពី​ផឹកស៊ី​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ ខ្ទេច ១​គ្រឿង ហើយ​រថយន្ត​ព្យាយាម​បើក​រត់គេចខ្លួន រហូត​បង្ក​ឲ្យ​មានរឿង​ធំ គឺ​បើក​បុក​រថយន្ត​គេ​១​គ្រឿង ដែល​ចត ស្ងៀម រួមទាំង​បុក​ម៉ូតូ ២​គ្រឿង​ថែមទៀត ខណៈ​បើក​គេច​ពី​សមត្ថកិច្ច​។ គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៣ និង ១០ នាទី យប់​ថ្ងៃទី ១៦ ខែសីហា​ឆ្នាំ​២០១៣ ស្ថិតនៅ​ភោជនីយ៍ដ្ឋាន​ជំនោរ​ក្បាល​ទំនប់​១ តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ កែង​ផ្លូវ​លេខ ៣៧១​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។ ប្រភព​ដដែល​បាន​បន្តថា មុនពេល​កើតហេតុ មាន​បុរស​ម្នា​ក់វ័យ​ជាង ២០ ឆ្នាំ ស្ថិតក្នុង​សភាព​ស្រវឹងស្រា​បាន​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក លេខ ភ្នំពេញ 2W-3490 ចេញពី​ផឹកស៊ី​ដោយមាន​ឌុប​ស្រី​ស្អាត​ម្នាក់​ជា​សង្សារ ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​បាន ជ្រុល​ទៅបុក​ម៉ូតូ​វ៉េវ ១​គ្រឿង ខ្ទេច​ទាំងស្រុង នៅ​ម្តុំ​ផ្សារ​អូរ​ឡាំ​ពិ​ក ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន​។ ហើយ​រថ យន្ត​មិន​ឈប់​នៅ​ទទួលខុសត្រូវ បាន​ព្យាយាម​បើក​រត់គេចខ្លួន​រហូត​ទៅដល់​ចំណុច​មុខ​ភោជនីយ៍ដ្ឋាន ជំនោរ ក្បាល​ទំនប់
​ទី​១ តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ កែង​ផ្លូវ​លេខ ៣៧១​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រថយន្ត​បង្កហេតុ​បាន​រេ​ចង្កូត​ជ្រុល​បុក​រថយន្ត​កាមរី​គូទ​ហើម​១​គ្រឿង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ក្រុង ព្រះសីហនុ 2A-0685 ដែល​កំពុង​ចត​ស្ងៀម បណ្តាល​ឲ្យ​រថយន្ត​ទាំង ២​គ្រឿង​រង​ការខូចខាត ។ ភ្លាមៗ​នោះ​ម្ចាស់ រថយន្ត​បង្ក​បានសម្រេច​សង​ប្រាក់​ឲ្យ​ម្ចាស់​រថយន្ត​រងគ្រោះ​ចំនួន ៣០ ដុល្លារ​ជាការ​បញ្ចប់រឿង ។ ប៉ុន្តែ​ពេល នគរបាល​ចរាចរណ៍​ខណ្ឌចំការមន ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ទើប​បែកធ្លាយ​រឿង​ដែល​រថយន្ត បង្កហេតុ​នេះ​បុក​គេ​នៅ​ម្តុំ​ផ្សារ​អូឡាំពិក ក៏​បណ្តាល​ឲ្យ​ម្ចាស់​រថយន្ត​ភ័យ​ខ្លាំងពេក​ចូលទៅ​បើករថយន្ត​រត់គេចខ្លួន​ក៏​ជ្រុល​បុក​រះ​ម៉ូតូ ៣ គ្រឿង​ថែមទៀត ដោយ​រថយន្ត​បាន​អូស​ម៉ូតូ​ហ្វី​ណូ ១​គ្រឿង តាម​ពី​កន្លែងកើតហេតុ​រហូតដល់ ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ទើប​ម៉ូតូ​ហ្វី​ណូ​ខ្ទាត​ចេញពី​ក្រោយ​រថយន្ត​។
​    ​សមត្ថកិច្ច​បាន​បន្តថា​រថយន្ត​បង្កហេតុ​ត្រូវ​នគរបាល​ដេញ​ព័ទ្ធ​ចាប់បាន​នៅតាម​បណ្តោយ​ផ្លូវ​លេខ ៣១០ កែង​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌចំការមន ហើយ​នគរបាល​បាន​ចាប់​វាយខ្នោះ​ម្ចាស់​រថយន្ត​បង្ក យកទៅ​កាន់​ទីស្នាក់ការ​ប៉ុស្តិ៍​ដើម្បី​រង់ចាំ​សមត្ថកិច្ច​ជំនាញ​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យក​រថយន្ត​បង្ក នឹង
​ម៉ូតូ​របស់​ក្រុម​ជនរងគ្រោះ រួមទាំង​ឃាត​ខ្លួន​បុរស​ម្ចាស់​រថយន្ត​ហាយ​ឡែ​ន​ឌ័​រយ​ក​ទៅកាន់​ការិយាល័យ ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

ទុយ ម៉ែន


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya