ប្រជាពលរដ្ឋប្រមាណ១០០នាក់ បានបិទផ្លូវជាតិលេខ៦អា នៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនៅព្រឹកនេះ ដើម្បីប្រឆាំងការរំលោភយកដីជាកម្មសិទ្ធិរបស់ពួកគេ៧០០០ម៉ែត្រការេ ។
នៅព្រឹកនេះថ្ងៃទី២៣ ខែធ្នូនេះ ប្រជាពលរដ្ឋដែលអះអាងថា ពាក់ព័ន្ធនឹងកម្មសិទ្ធិដី៧០០០ម៉ែត្រការ៉េនោះ បាននាំគ្នាប្រមូលផ្តុំដោយមានលើកយកគ្រែយកបិទផ្លូវនៅចន្លោះ វិទ្យាល័យព្រែកលៀប និង សាលាកសិកម្មព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
ក្រោយពេលដែលប្រជាពលរដ្ឋបិទផ្លូវភ្លាមនោះអាជ្ញាធរសង្កាត់ និងខណ្ឌ បានចុះទៅសម្របសម្រួលសុំឲ្យពលរដ្ឋបើកផ្លូវវិញ ។ ទោះយ៉ាងណានៅម៉ោង៩ព្រឹកនេះ មិនមានអំពើហិង្សាកើតឡើងទេ ។
ពលរដ្ឋដែលចេញមុខតវ៉ាអះអាងថា ក្រុមហ៊ុនឯកជនឈ្មោះអេងកាំង បានធ្វើប័ណ្ណកម្មសិទ្ធិជាន់លើដីដែលពួកគាត់កំពុងរស់នៅ សព្វថ្ងៃទំហំសរុប៧០០០ពាន់ម៉ែត្រការេ ។ ពលរដ្ឋអះអាងថា ដីនោះពួកគាត់រស់នៅតាំងពីឆ្នាំ១៩៧៩ ក្រោយពេលដែលរបបខ្មែរក្រហមដួលរលំមក ៕
» ព័ត៌មានជាតិ » ពលរដ្ឋមានជម្លោះដីធ្លី នាំគ្នាបិទផ្លូវជាតិលេខ៦អា ដើម្បីរកដំណោះស្រាយ