ភ្នំពេញ៖ នាវេលាម៉ោង ៨ និង២៥នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ លោក ជ្រឿង តឹងសាង ប្រធានរដ្ឋ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់របស់ខ្លួន មកមដល់ប្រទេសកម្ពុជានាហើយ ។ ការអញ្ជើញដល់ របស់លោក ជ្រឿង តឹងសាង មានការទទួលដំណើរស្វាគមន៍យ៉ាងកក់ក្តៅ ពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង និង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ដំណើរបំពេញទស្សនកិច្ចរបស់ប្រមុខរដ្ឋវៀតណាម មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៤ តបតាមការ អញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះថា ដំណើរទស្សនកិច្ចពីរ ថ្ងៃនៅកម្ពុជា ប្រមុខរដ្ឋវៀតណាម លោក ជ្រឿង តឹងសាង នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ប្រមុខរដ្ឋវៀតណាមរូបនេះ ក៏នឹងចូលជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, លោក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា ហើយលោកក៏នឹងចូលថ្វាយបង្គំព្រះអគ្គម ហាសង្ឃរាជាធិបតី ទេព វង្ស ព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរា ជាធិបតី បូរ គ្រី ព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយផងដែរ៕