ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរទេព្យភ្លាមៗខណៈដែលកំពុងជិះម៉ូតូសងកូរ៉េមួយគ្រឿងធ្វើដំណើរឆ្លងផ្លូវត្រូវរថយន្តឡិចស៊ីសបើកក្នុងល្បឿនលឿនដូចហោះបានបុកចំពេញទំហឹង កាលពីវេលាម៉ោង២៣និង៥០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចមុខស្ថានទូវៀតណាម តាមបណ្តោយផ្លូវលេខ៤៣២កែងផ្លូវមុន្នីរវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន ហើយរថយន្តបង្កបានបន្តដំណើររត់គេចខ្លួនបាត់ស្រមោលឈឹង។
មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូសងកូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកំពុងចាម1B-7804 ជិះដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីលិចទៅកើតដោយបំរុងឆ្លងផ្លូវព្រះមុន្នីរវង្សស្រាប់តែមានរថយន្តឡិចស៊ីសពណ៌សមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីរវង្សក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបានជ្រុលបុកម៉ូតូចំពីជំហៀងពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូរងដួលបោកក្បាលទៅនិងថ្មលរបួសបាក់ជើងខាងឆ្វេងចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ៕