ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ផ្ទាំង​ប៉ាណូ​​យ៉ាង​ធំ​១​ផ្ទាំង​បាក់​​ធ្លាក់​សង្កត់​​ដំបូលផ្ទះ​​ប្រជាពលរដ្ឋ​ខ្ទេច ​

ផ្ទាំង​ប៉ាណូ​​យ៉ាង​ធំ​១​ផ្ទាំង​បាក់​​ធ្លាក់​សង្កត់​​ដំបូលផ្ទះ​​ប្រជាពលរដ្ឋ​ខ្ទេច ​

ភ្នំពេញ​៖ លំនៅឋាន ១​ខ្នង ត្រូវ​រង​ការខូចខាត​ផ្នែក​ដំបូល ខណៈដែល​មាន​ខ្យល់​បកបោក​មួយ​ប្រាវ បណ្តាល​ឲ្យ ប៉ាណូ ១​ផ្ទាំង​ធំ បាន​បាក់​ធ្លាក់​សង្កត់ពីលើ កាលពី​វេលា​ម៉ោង ២៣ និង ១០ នាទី​យប់​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅតាម​ផ្ទះ​លេខ ២១១ លក់​គ្រឿងសំណង​យីហោ លឹម សុ​ហេង ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ ១៨២ ចំណុច​ស្តុ​ប​ទេព​ផន ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី ១ ខណ្ឌទួលគោក ។
​    ​ម្ចាស់ផ្ទះ​ខាងលើនេះ​បាន​និយាយ​រៀបរាប់ថា មុនពេល​កើតហេតុ​បងប្អូន​ក្រុមគ្រួសា​របស់គាត់​បាននាំគ្នា សម្រាក​នៅក្នុង​ផ្ទះ​លក្ខណៈ​ធម្មតា រហូតដល់​ម៉ោង​កើតហេតុ​ស្រាប់​តែមាន​ខ្យល់​បកបោក​យ៉ាងខ្លាំង ទើប​បណ្តាល​ឲ្យ​ស្លាក​ប៉ាណូ​១​ផ្ទាំង​ដ៏​ធំ​បាន​បាក់​សង្កត់​មកលើ​ដំបូល​ផ្ទះ​របស់គាត់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​បណ្តាល​ឲ្យ​ពួកគាត់​ភ័យ​ស្លន់​ស្លោក​រត់​ចេញមក ក៏បាន​ឃើញ​ដំបូលផ្ទះ​របស់ខ្លួន​ត្រូវ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​សំណាងល្អ ដែល​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ត្រូវ​រងរបួស​ឡើង ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ស្តាយ​គឺ​ដំបូលផ្ទះ​របស់គាត់​ខូចខាត ។
​    ​ពាក់ព័ន្ធ​និង​ហេតុការណ៍​បាក់​សង្កត់​ដំបូលផ្ទះ​ខាងលើនេះ​ម្ចាស់ផ្ទះ​បាន​ប្តឹងទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ មក​ពិនិត្យ​ភ្លាមៗ ដើម្បី​ទាមទារ​សំណង​ថ្លៃ​ខូចខាត​ដំបូលផ្ទះ និង​សម្ភារ​ផ្សេងទៀត​ដែល​ខូចខាត ពី​ម្ចាស់​ប៉ាណូ​១ ផ្ទាំង​នេះ ។ មហាជន​ជាច្រើន​ក៏បាន​ហួសចិត្ត​ថា ករណីនេះ​សំណាង​ធំ​ណាស់​របស់​ម្ចាស់ផ្ទះ​ដែល​មិន​រងរបួស ដូច្នេះ
​ពួកគាត់​ក៏បាន​អំពាវនាវ ស្នើសុំ​ទៅ​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​និង​ការដាក់​ស្លាក​ប៉ាណូ​ទាំងនេះ សូម​ពិនិត្យ ឲ្យ​បាន​ត្រឹមត្រូវ​ផង​មុន​និង​អនុញ្ញាត​ឲ្យ​គេ​យកមក​ដាក់តាំង​បែបនេះ កុំ​គិតតែ​យកលុយ​ហើយ​ឲ្យ​គេ​ដាក់​ស្រេច តែ​ចិត្ត​នោះទេ ត្រូវធ្វើ​យ៉ាងណា​គិតគូ​ពី​សុវត្ថិភាព​បងប្អូន​ជា​អ្នកដំណើរ​ឆ្លងកាត់​តាម​ក្រោម​ស្លាក​ប៉ាណូ ទាំងអស់ នេះ​ផង​៕
ដោយ៖ ទុយ ម៉ែន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya