ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ក្រុមការងារ​គណបក្ស​ទាំងពីរ មិនទាន់​ត្រូវរ៉ូវ​គ្នា​កំណត់​មណ្ឌលបោះឆ្នោត ​

ក្រុមការងារ​គណបក្ស​ទាំងពីរ មិនទាន់​ត្រូវរ៉ូវ​គ្នា​កំណត់​មណ្ឌលបោះឆ្នោត ​

ភ្នំពេញ​៖ ក្រុម​ចរចា​CPP​ដែល​ដឹកនាំ ដោយ លោក​ប៊ិន ឈិន និង CNRP ដឹកនាំ​ដោយ លោក គួ​យ ប៊ុន​រឿន ស្តីពី​សេចក្តីព្រាងច្បាប់ បោះឆ្នោត​ចាប់ពី​ម៉ោង ៣-៥​រសៀល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤​នា​វិមាន​រដ្ឋសភា មកដល់​ជំពូក​ទី​៥ បាន​ជាប់គាំង​មិនអាច​ទៅមុខ​រួច ដោយ​ក្រុមការងារ​ទាំងពីរ​ខ្វែងគំនិត​គ្នា ចំពោះ​ការបង្កើត​មណ្ឌលបោះឆ្នោត ហើយ​ក្រុមការងារ​ទាំងពីរ បាន​បន្ត​មក​ពិភាក្សា​ជំពូក​ទី​៦ មកដល់​មាត្រា​៤៨ ចាស់​ស្តីពី​ការចុះឈ្មោះ​បោះឆ្នោត​។​
ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​ក្រុមការងារ​ចរចា គណបក្ស​សង្គ្រោះ​ជាតិ (CNRP ) មានការ​ខ្វែងគំនិត​គ្នា​ក្នុងការ កំណត់​មណ្ឌលបោះឆ្នោត នៅតាម​បណ្តា​ខេត្ត​នីមួយៗ​នៅ​ទូទាំងប្រទេស​។​
​លោក គួ​យ ប៊ុន​រឿន បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក សារព័ត៌មាន​បន្ទាប់ពី​បញ្ចប់​កិច្ច​ជំនួប នោះ​ថា​កិច្ចពិភាក្សា​មក​ជំពូក​ទី​៥ មិនអាច​បន្តទៅទៀត​បា​ន​ទេ ទុក​នៅ​មួយ​ឡែក​សិន ដោយសារ​ក្រុម​ទាំងពីរ​មិនទាន់​យល់ស្រប​គ្នា​។ ដោយឡែក លោក ប៊ិន ឈិន បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមការងារ CNRP បានស្នើ​ឲ្យ​មាន ភាព​សុ​ក្រឹត្យ​ចំពោះ ការចុះ​បោះឆ្នោត​ដោយ មិន​ឲ្យ​មានឈ្មោះ​ស្ទួន​។ លោក​បន្តថា ជាការ​ឆ្លើយតប​ក្រុមការងារ​របស់ លោក​បាន​យល់ស្រប មិន​ឲ្យ​មានឈ្មោះ​ស្ទួន​កើតឡើង​ឡើយ​។​
​ក្នុង​កិច្ចពិភាក្សា​រវាង​ក្រុមការងារ​ទាំងពីរ​បក្ស កាលពី​ថ្ងៃទី​១៩ ខែធ្នូ គណបក្ស​សង្គ្រោះ ជាតិ​ទាមទារ​ឲ្យ​បង្កើត​មណ្ឌលបោះឆ្នោត នៅក្រៅ​ប្រទេស​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​អ្នកធ្វើការ​នៅ​ទីនោះ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ព្រោះ​ត្រូវ​ចំណាយ​ថវិកា និង​ធនធានមនុស្ស​ច្រើន​៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya