ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » តុលាការ​សម្រេច​ឃុំខ្លួន គ្រូពេទ្យ​ប្រចាំ​ភូមិ យ៉ែម ជ្រិ​ន ​

តុលាការ​សម្រេច​ឃុំខ្លួន គ្រូពេទ្យ​ប្រចាំ​ភូមិ យ៉ែម ជ្រិ​ន ​

បាត់ដំបង​៖ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ បានសម្រេច​ឃុំខ្លួន លោក យ៉ែម ជ្រិ​ន គ្រូពេទ្យ​ប្រចាំ​ភូមិ ដែល​សង្ស័យ​ចម្លង​អេដស៍ នៅ​ឃុំ​រកា ជា​បណ្តោះអាសន្ន​ហើយ ដោយ​ចោទប្រកាន់ ចំនួន​៣​ករណី​ធំៗ ។​
​តុលាការ​បាន​ចោទប្រកាន់​លោក យ៉ែម ជ្រិ​ន ៣​ករណី ក្នុងនោះ​ទី​១ ប្រព្រឹត្ត​ក្នុង​ចេតនា ចម្លង​មេរោគ​អេដស៍ ទៅ​អ្នកដទៃ តាម​មាត្រា ១៨, ៥០​នៃ​ច្បាប់​ស្តីពី​ការបង្ការ និង​ការប្រយុទ្ធ​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​អេដស​/​ជំងឺអេដស៍​, ទី​២​ពីបទ​៖ ឃាតកម្ម ដោយ អំពើ​ឃោរឃៅ តាម​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ទី​៣ ពីបទ​៖ បើក​កន្លែង​ពិគ្រោះ​ព្យាបាល ជំងឺ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​
​លោក យ៉ែម ជ្រិ​ន គ្រូពេទ្យ​ប្រចាំ​ឃុំ​រកា ដែល​អ្នកភូមិ​ចោទថា ជា​អ្នកចម្លង​មេរោគ​អេដស៍ ដល់​មនុស្ស​ច្រើនជាង ១០០​នាក់ តាមរយៈ ការប្រើប្រាស់​ម្ជុលចាក់​ថ្នាំ​រួមគ្នា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង អស់​រយៈពេល​ជាង ១​សប្តាហ៍ ក្នុង​គោលដៅ រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់លោក បន្ទាប់ពី​លោក​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​។ គ្រូពេទ្យ​សំណល់​ពី​សម័យ​សង្គ្រាម​រូបនេះ ក៏​ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ទៅកាន់​តុលាការ​កាលពី​ម្សិលមិញ ។​
​សូមបញ្ជាក់ថា តាម​តួលេខ​មួយ ដែល​បង្ហាញ​ដោយ​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ កាលពី​ចុង​សប្តាហ៍​មុននេះ បានឱ្យដឹងថា មាន​ពលរដ្ឋ​ឃុំ​រកា ប្រមាណ ១៤០​នាក់ ត្រូវបាន​ពិនិត្យឃើញថា មាន​ផ្ទុកមេរោគ​អេដស៍ ។ អ្នកភូមិ​ទាំងនេះ រស់នៅ​ភូមិ​រកា ភូមិ​អំបែង​ថ្ងែ និង ភូមិ​តា​ហែ​ន​១ ស្ថិតនៅក្នុង ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya