ព្រះសីហនុ ៖ គ្រោះធម្មជាតិខ្យល់បោកបក់បំផ្លាញផ្ទះប្រជាពលរដ្ឋប្រមាណ៥០០ខ្នង ក្នុងឃុំចំនួន៣ស្ថិតក្នុងស្រុក ព្រៃនប់ ខេត្ដព្រះសីហនុ បានកើតឡើងកាលពី វេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៤ គ្រាដែលមានខ្យល់កន្ដ្រាក់ខ្លាំង និងធាតុអាកាសត្រជាក់ខុសពីថ្ងៃធម្មតា។
បើតាមអាជ្ញាធរស្រុកព្រៃនប់ បានឱ្យដឹងថា មានផ្ទះប្រជាពលរដ្ឋប្រមាណជាង ៥០០ខ្នងនៅក្នុងឃុំចំនួន៣ក្នុងស្រុកព្រៃ នប់ត្រូវខ្យល់បោកបក់បំផ្លាញ និងបង្កឱ្យ ស្ដ្រីម្នាក់និងបុរសម្នាក់រងរបួសផងដែរ។ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងទៀតថា មានផ្ទះប្រជាពលរដ្ឋប្រមាណជាង៤០០ខ្នងបានខូចខាតមធ្យមដូចជាប៉ើង ដំបូល របើកជញ្ជាំងបាល់សរសរ ។ ក្នុងនោះផ្ទះ ប្រជាពលរដ្ឋ១៨ខ្នងទៀតបានខូចខាតធ្ងន់ ដោយដួលរលំរាបដល់ដីនិងបំផ្លាញទ្រព្យ សម្បត្ដិក្នុងផ្ទះថែមទៀតផង ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា នៅ ក្នុងគ្រោះធម្មជាតិខ្យល់បំផ្លាញផ្ទះប្រជា ពលរដ្ឋខាងលើនេះពុំបណ្ដាលឱ្យមាន ប្រជាពលរដ្ឋ និងសត្វពាហនៈស្លាប់និង ងាប់នោះទេ តែនៅព្រឹកកើតហេតុស្ដ្រី ម្នាក់ និងបុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលខ្យល់បោកបក់ផ្ទះឱ្យរលំហើយកំណាត់ឈើខ្ទាតសង្កត់ត្រូវ ។
អ្នករងរបួសត្រូវបានគេ ស្គាល់ឈ្មោះ យ៉ុន ណាំ ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ និងម្នាក់ទៀតឈ្មោះ ឡាយ វ៉េត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិព្រែកផ្អាវ ឃុំ ទឹកល្អក់ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ អាជ្ញាធរបញ្ជាក់ថា ឃុំទាំង៣ដែល បានរងផលប៉ះពាល់ដោយខ្យល់បំផ្លាញ ផ្ទះប្រជាពលរដ្ឋមានឃុំទឹកល្អក់ ឃុំទឹកថ្លា និងឃុំសាមគ្គី ។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ករណីគ្រោះធម្មជាតិបំផ្លាញផ្ទះ ប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់ខេត្ដ ព្រះសីហនុបានកើតម្ដងរួចមកហើយ ដោយបំផ្លាញផ្ទះប្រជាពលរដ្ឋ សាលា រៀន មន្ទីរពេទ្យនិងវត្ដអារាមជាច្រើនខ្នងផងដែរ ៕ R/C