កំពង់ធំ៖ ព្រះសង្ឃវ័យ២៥ឆ្នាំ១អង្គ ត្រូវបានសមត្ថកិច្ចស្រុកសន្ទុករួមជាមួយធម្មការគណៈកម្មការវត្តចាប់ផ្សឹក ដើម្បីឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តកំពង់ធំ បន្ទាប់ពីព្រះសង្ឃ១អង្គនេះ បានប្រើអំពើហឹង្សាកាប់ទៅលើព្រះសង្ឃវ័យចំណះ១អង្គទៀតចំនួន២ពូថៅបង្កឲ្យរងរបួសធ្ងន់.ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៤ នៅវត្តទួលចាន់ ភូមិគគីរជួរឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីលោកតាអាចារ្យវត្តបានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុគេបានឃើញព្រះសង្ឃទាំងពីរអង្គខាងលើនេះ កំពុងតែអង្គុយមើលទូរទស្សន៏នៅក្នុងកុដ្ឋិ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានរឿងនេះកើតឡើង ព្រះសង្ឃដែលសមត្ថកិច្ចឃាត់ខ្លួននោះបានសារភាពថាខ្លួនពិតជាបានកាប់ព្រះសង្ឃមេគុណវត្តទួលចាន់នេះពិតមែន ពីព្រោះខឹងនិងព្រះសង្ឃមេគុណវត្តខាងលើនេះប្រើឲ្យបោសសំអាតក្នុងទីធ្លាវត្ត ជាច្រើនដងពេកហើយមិនចេះត្រូវចិត្តទេទើបសម្រេចចិត្តទាញពូថៅនៅក្បែនោះ កាប់ទៅលើព្រះកេះព្រះសង្ឃរងគ្រោះចំនួន២ពូថៅ?
ប្រភពពីកន្លែងកើតហេតុបានបន្តថា ជម្លោះរវាងព្រះសង្ឃទាំង២អង្គខាងលើនេះទំនងជារឿងច្រណែនគ្នា ព្រោះថាព្រះសង្ឃដែលបង្កហេតុនោះ មានស្រុកកំណើតនៅក្នុងភូមិឃុំកើតហេតុ ចំពោះព្រះសង្ឃរងគ្រោះជាមេគុណវត្តខាងលើនេះជាអ្នកមកពីស្រុកឆ្ងាយ។
លោកវរៈសេនីយ៍ត្រី ពេជ្រថាល់ អធិការស្រុកសន្ទុកបានឲ្យដឹងថា:ព្រះសង្ឃរងគ្រោះឈ្មោះឡាយមិ ព្រះជន្មាយុ៦៣ឆ្នាំជាព្រះចៅអធិកាវត្ត ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរខេត្តកំពង់ធំតែគ្រូពេទ្យកំពង់ធំបានប្រាប់ថា អ្នករងគ្រោះមានអាការៈធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ចំនែកព្រះសង្ឃដៃដល់ឈ្មោះអោកសុផល អាយុ២៥ឆ្នាំរស់នៅក្បែវត្តកន្លែងកើតហេតុ ហើយធ្លាប់មានរោគសសៃប្រសាទប្រចាំកាយ ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចដដែលបានបន្តថា ព្រះសង្ឃដៃដល់ខាងលើនេះត្រួវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៤នេះ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕ដោយសុផាត