ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​គយ​ច្រក​អន្តរជាតិ​ព្រំ ត្រូវ​កូនចៅ​ប្តឹងទៅ​ថ្នាក់លើ​ ​

មេ​គយ​ច្រក​អន្តរជាតិ​ព្រំ ត្រូវ​កូនចៅ​ប្តឹងទៅ​ថ្នាក់លើ​ ​

ប៉ៃលិន​៖ លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ត្រូវបាន​មន្ត្រី​គយ​ជាច្រើន​នាក់​ប្តឹងទៅ​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​និង​រដ្ឋាករ ដើម្បី​បកអាក្រាត​ពី​ទង្វើ​មិន​ប្រក្រតី របស់លោក លឹម សម្បត្តិ ដែល​ប្រើ​អំណាច​ហួសហេតុ​ក្នុង​ការប្រមូល​ផលប្រយោជន៍ ដាក់​ហោប៉ៅ និង​ការបង្កើត បក្សពួក​ឱ្យ​ប្រព្រឹត្ត​អំពើពុករលួយ ។​
​ប្រភពពី​មន្ត្រី​គយ​ភាគច្រើន​ប្រចាំ ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​បាន​ឲ្យ​ដឹងថា​លោក លឹម សម្បត្តិ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់ តាម​អំពើ​ចិត្ត​ហើយ​មាន កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ទៀតផង​។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុង​មួយខែៗ ដូច្នេះ​ការដែល​មន្ត្រី​គយ​២០​នាក់​នាំគ្នា​មក​រាយការណ៍​ប្រា​ប់លោក គុណ ញឹម កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤​កន្លងទៅ​ថ្មីៗ​នេះ គឺជា​ភស្តុតាង​មួយ​បញ្ជា​ក់នូវ​រាល់​អំពើអាក្រក់​របស់​មេ​គយ​ប្រចាំ​ច្រក អន្តរជាតិ​ព្រំ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព​ដោយ​រួមជាមួយ​បក្សពួក​មួយចំនួនទៀត​។
​ប្រភព​បាន​បញ្ជាក់ថា ក្នុងនាម​ជា​មេ​គយ​ច្រក​អន្តរជាតិ​ព្រំ លោក លឹម សម្បត្តិ ប្រើ​អំណាច​ដកហូត​លុយ​ពី​កេស​រួម​១,៥​លាន​រៀល​យកទៅ​ចាយវាយ​ផ្ទាល់ខ្លួន ហើយ​លើក​ហេតុផល​ផ្សេងៗ​មក​បិទបាំង​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​បន្តិច​ណា ទ្បើ​យ​។ ជាពិសេស​ការបន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ឲ្យ​ឈ្មួញ​បង់ពន្ធ​តិច​និង​បង់លុយ ក្រោម​តុ​ច្រើន គឺជា​ចេតនា​អាក្រក់ របស់លោក លឹម សម្បត្តិ ក្នុងការ​កេងប្រវ័ញ្ច​ចំណូល​ពន្ធ​រដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​ត្រូវបាន​ក្រុមមន្ត្រី​គយ​នៅ​ច្រក​អន្តរជាតិ​ព្រំ សូមឱ្យ​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​និង​រដ្ឋាករ​មិនត្រូវ​ទុក​ឲ្យ​លោក លឹម សម្បត្តិ ប្រព្រឹត្ត​អំពើអាក្រក់​តទៅទៀត​ទេ ករណីនេះ មន្ត្រី​គយ​នៅ​ច្រក​ព្រំ​ក៏បាន​បញ្ជាក់ដែរថា និង​ដាក់​ពាក្យបណ្តឹង​នេះ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឱ្យជួយ​ចាត់វិធានការ​ស៊ើបអង្កេត ជាបន្ទាន់​ផងដែ​ទៅលើ​បុគ្គល លឹម សម្បត្តិ និង​បក្សពួក​មួយ​ក្តាប់​តូច​។​
​ពាក់ព័ន្ធ​នឹង​ករណីនេះ កាសែត​អរិយធម៌​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក លឹំ​ម សម្បត្តិ ដែរ​តែ​មិនអាច​ទាក់ទង​បាន​៕ ដោយ​៖ នាយ​ដន​
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya