ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ត្រី​ស្នាក់ការ​អភិរក្ស​ជីវៈចំរុះ​សីមា​ថា​ដាក់​កុងត្រូលជជុះ​? ​

មន្ត្រី​ស្នាក់ការ​អភិរក្ស​ជីវៈចំរុះ​សីមា​ថា​ដាក់​កុងត្រូលជជុះ​? ​

មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​និង​អ្នកធ្វើដំណើរ​ទូទៅ​ចាត់ទុក​ស្នាក់ការ​អភិរក្ស​ជីវៈចំរុះ​សីមា​ជាច្រើន​កន្លែង​ថា ជា​កុងត្រូលជជុះ ទោះបី​មានការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​របស់​ម​ន្ត្រី​ស្នាក់ការ អភិរក្ស​ជីវៈចំរុះ​រួមមាន​មន្ត្រី​គំរោង WCS, មន្ត្រី រដ្ឋបាល​ព្រៃឈើ និង​កំលាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បំរើការ​នៅ​ស្នាក់ការ​នេះ ប៉ុន្តែ​ជា​រូបភាព​គឺ​គេ​ប្រើប្រាស់​ជា​កុងត្រូលជជុះ​ទៅវិញ ដោយ​តម្រៀប​រថយន្ត​នៅ​ពេញ​កណ្តាលផ្លូវ ព្រមទាំង​មាន​បន្ទះក្តា វាយ​ដែកគោល​សំរាប់​អូ​សកាត់ផ្លូវ​ដើម្បី​បំបែក​កង់​រថយន្ត​អោយ​ឈប់ ត្រួតពិនិត្យ​ទៀតផង​។
​ប្រជាពលរដ្ឋ​បាន​និយាយថា សកម្មភាព ក្រុម​ខាងលើនេះ​វា​បាន​អនុវត្ត​ផ្ទុយ​ទៅ​និង​ច្បាប់​មិនដឹងថា មាន​គោលការណ៍​មកពី​ថ្នាក់​ណាខ្លះ​ឡើយ ព្រោះ​សកម្មភាព​បែបនេះ​ជា​ញឹកញាប់​គឺ​បានកើត​គ្រោះថ្នាក់​ជាច្រើន​ករណី មកហើយ មាន​ទាំង​ករណី​ស្លាប់​មនុស្ស​និង​របួស​ទៀតផង ។ ម្យ៉ាងវិញទៀត​ការកើតមាន​កុងត្រូលជជុះ​បែបនេះ​អ្នកធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ​លេខ​76 ម្តុំ ស្រុក​កែវ​សីមា រួមទាំង​ភ្ញៀវ​ទេសចរណ៍​ផងដែរ កំពុងមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព ។ ដោយឡែក​សេចក្តីរាយការណ៍​ពី​
​ប្រជាពលរដ្ឋ​រួមទាំង​មន្ត្រី​ផងដែរ នៅ​តំបន់​នោះ​អោយដឹងថា បើ​បទល្មើស​ដឹកជញ្ជូន​តាម​រថយន្ត​ពិតប្រាកដ​ត្រូវបាន​មន្ត្រី​នោះ បណ្តោយអោយ​ចរាចរណ៍​ដោយ​រលូន​ទៅវិញ​។
ទង្វើ នៃ​ការទប់ស្កាត់​ខាងលើ​ត្រូវបាន​គេ​រិះគន់ថា គ្រាន់​ធ្វើឡើង​ដើម្បី​បំ​ភ័​ណ្ឌ​ភ្នែក​មហាជន​ប៉ុណ្ណោះ ។ រីឯ​មន្ត្រី​សមត្ថកិច្ច​ខេត្ត​បាន​បង្ហើប​អោយដឹងថា ការបង្កើតឡើង​នូវ​កុងត្រូលជជុះ​នេះ គឺ​ខេត្ត​ពុំមាន​គោលការណ៍​អនុញ្ញាត​ឡើយ តែបើ​តាម​សេចក្តីរាយការណ៍​របស់​ប្រជាជន​និយាយថា បើ​សាលាខេត្ត​មិនបាន​អនុញ្ញាត ហេតុអ្វី​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​នេះ​ជាប្រចាំ​មិន​ព្រម​បញ្ជា​អោយ បញ្ឈប់​សកម្មភាព​បែប​នេះ​ទៅ​ទុក​នៅ​ធ្វើ​អី​? ។​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​មេត្តាជួយ ត្រួត​ពិនិត្យមើល​ទង្វើ​នេះ​ផង​។​
លោក ស្វាយ សំ​អ៊ា អភិបាលរង​ខេត្តមណ្ឌលគិរី ធ្លាប់បាន​បញ្ជាក់ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​អរិយធម៌​ថា សកម្មភាព​និង​ទង្វើ​ទប់ស្កាត់​បែបនេះ​គឺជា​សកម្មភាព​មិនត្រូវ​តាម​គោលការណ៍ ។ ទាក់ទង​ការចោទប្រកាន់​ខាងលើនេះ​លោក មាគ វុ​ឌ្ឍី ប្រធាន​គំរោង WCS និង លោក ស្វាយ វណ្ណា ប្រធាន​ក្រុម​ប៉េអឹម បំរើការ​នៅ​ស្នាក់ការ អភិរក្ស​ជីវៈចំរុះ​សីមា មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បានទេ​៕ ដោយ​៖ ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya