ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» Breaking News, ព័ត៌មានជាតិ » បែកធ្លាយ​រឿងអាស្រូវ​មេ​គុក​ក្រចេះ​ ​

បែកធ្លាយ​រឿងអាស្រូវ​មេ​គុក​ក្រចេះ​ ​

ភ្នំពេញ​៖ គ្រឿងញៀន​កំពុងតែ​ចរាចរ​យ៉ាង​គគ្រឹកគគ្រេង​ប្រៀបបាន​ទៅនឹង​ជិះ សេះ​លែងដៃ​យ៉ាង​ពេញបន្ទុក​របស់​មេ​គុក​ខេត្តក្រចេះ​គឺ​លោក ខ្វាម សារ៉ន ឃុបឃិត និង​មន្ត្រី​គុក​ពីរ​នាក់​ឱ្យ​នាំ​ថ្នាំញៀន​មក​លក់​ឱ្យ​អ្នកទោស និង​ការប្រព្រឹត្ត​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត​។​ត្រូវបាន​បែកធ្លាយ​យ៉ាង​អសកម្ម​ជាច្រើន​ចំណុច​ដូចជា ៖
​ប្រភព​បាន​បញ្ជាក់ថា ក្រុម​ឆ្មាំ​គុក​ដូច​មានឈ្មោះ​នាយ​ទិ​ត្យ និង​នាយ​ឆាយ គឺជា​ជន​នាំ​ភ្លើង​ទិញ​ទូរស័ព្ទ ទំនើប និង​មធ្យម​អន់ និង​គ្រឿងញៀន​នាំចូល​ទៅឱ្យ ក្រុម​អ្នកទោស​លក់ ចរាចរ​យ៉ាង ពេញ​ទាំង ១៤​បន្ទប់​រួម (​បន្ទប់​ប្រុស ១២)​និង​បន្ទប់​ស្រី ២​។​
​ប្រភព​បាន​បញ្ជាក់ថា មេក្លោង​ជា​មន្ត្រីប៉ូលិស ជា​ឆ្មាំ​គុក ដែលមាន​ឈ្មោះ​នាយ​គុក នាយ​ទិ​ត្យ និង​នាយ​ឆាយ នោះ​គឺជា​មេក្លោង​នាំចូល​គ្រឿងញៀន​ពី​ខាងក្រៅ​មកឱ្យ​មេ​គ្រឿង ញៀន ៣​នាក់  ក្នុង​គុក​ជា​អ្នកលក់​បន្ត​។​
​មេ​គ្រឿងញៀន ៣​នាក់​ធំៗ ដែល​គេ​ហៅថា ជា​មេក្លោង​ជា​អ្នកទទួល គ្រឿងញៀន​ពី​មន្ត្រីប៉ូលិស ជា​ឆ្មាំ​គុក​នោះ មានឈ្មោះ ណែម​, សុ​នា​, ឈ្មោះ សៀម ធាន និង ឈ្មោះ ហាក់ សុ​ធិ ។​
​ប្រភព​បានបញ្ជាក់​ទៀតថា មេ​គ្រឿងញៀន​ទាំង ៣​នេះ មាន​កូនជឹង (​កូនកញ្ច្រែង​)​ចែកចាយ​គ្រឿងញៀន​លក់​បន្ត និង​ប្រមូល​លុយ ពី​អ្នក​ជក់​គ្រឿងញៀន​ទាំង ១៤​បន្ទប់​នេះ មានឈ្មោះ គង់ រិ​ទ្ធ​,  ឃុ​ត សុខ​ឃ្លី​, សយ ថា និង​ក្រូច សូ ។​
​ចំណោម​អ្នក​ជក់​គ្រឿងញៀន​ជាង ១០០​នាក់ ស្មើ​ឱ្យ ៨០% នៃ​ចំនួន​អ្នកទោស​ជាង ២០០​នាក់ នោះបាន​ចំណាយលុយ​ជក់ គ្រឿងញៀន ក្រោមលេស​ធ្វើ​ទារុណកម្ម​ឱ្យ​ទិញ​ជក់​គ្រឿងញៀន ( អ្នក​អត់​ទិញ​ត្រូវគេ​យក លេស​វាយតប់​រាល់ថ្ងៃ​)​ហើយ​ឯ​អ្នកទិញ​វិញ​រួចខ្លួន​តែ ត្រូវ​ចំណាយ​ទឹក​លុយ សម្រាប់​ទិញ​ថ្នាំញៀន​។​
​ប្រភព​បាន​បង្ហើប​ឱ្យដឹងថា ការចំណាយ​លុយ​ទិញ​គ្រឿងញៀន និង​ការ​ចំណាយលុយ​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​ចេញ​ក្រៅ (​ទិញ​ទូរ ស័ព្ទ​ពី​នាយ​គុក​)​គេ​ប៉ាន់ប្រមាណ​អ្នក​គុក​ចំណាយលុយ ស្រស់ៗ​ដូច​បោះ​លុយ​ខ្ទង់រយ ទៅ​ខ្ទង់ពាន់​ដុលារ ក្នុង​១​ថ្ងៃ ។​
​ជា​ញឹកញាប់ ឆ្មាំ​គុក នាយ​ទិ​ត្យ និង នាយ​ឆាយ គឺជា​មេក្លោង​ចង្អុលបង្ហាញ​ឱ្យ​ក្រុមបងធំ​ញៀន​គ្រឿងញៀន​ជាប់គុក​យូរ​ឆ្នាំ​ឡើង​ដុះ ស្លែ​គុក (​ហៅថា បងធំ​)​ឱ្យ​វាយ តប់​ធ្វើបាប យ៉ាង​អមនុស្សធម៌​ទៅលើ​ក្រុម​អ្នកទោស​ថ្មី​ចាស់​ដោយ​មិន​រើសមុខ ។​
​ក្រៅពី​បក្ខពួកនិយម និង​ធូរ​លុង​លោក ខ្វាម សារ៉ន ប្រធាន​គុក​ខេត្តក្រចេះ​រូបនេះ ក៏ត្រូវ​ក្រុម​អ្នកទោស​ចង្អុលមុខ​ចោទ​ប្រកាន់​ថា ជា​កំពូល​ជនកំហូច និង​ល្បិច​កំពូល​ពុករលួយ​ទទួល​សំណូក​ពី ក្រុម​ឧក្រិដ្ឋជន គ្រឿងញៀន ជូ​ញ​ដូរ​ផ្លូវភេទ ។​
​ក្រៅពី​រឿង​ធ្វើ​ទារុណកម្ម​លោក ខ្វាម សារ៉ន ក៏ត្រូវ​ប៉ាន់​ពី​ការ​កាន់​បញ្ជី​បញ្ចោ​ញ​បញ្ចូល​ឈ្មោះ អ្នកទោស​យ៉ាង​ត្រូវប៉ាន់​បំផុត​តាមរយៈ ការបន្ធូរបន្ថយ​ទោស​ទណ្ឌ ទៅលើ​ក្រុម​ទណ្ឌិត​មាន ៣​ខែ ៦​ខែ ដោយ​តម្រូវឱ្យ​គ្រួសារ​អ្នក ទោស​ត្រូវដាក់​លុយ​ចាប់ពី ១៥០-២០០​ដុល្លារ​, ៩​ខែ ២៥០-៤០០​ដុល្លារ​, ១​ឆ្នាំ ៧៥០-១០០០​ដុល្លារ សម្រាប់​បន្ធូរបន្ថយ​អ្នក​ទេ​សា​តាម​កាលៈទេសៈ​បុណ្យទាន​ចំរើន​ព្រះជន្ម របស់​ព្រះមហាក្សត្រ ។​
​ប្រភព​បាន​បញ្ជាក់ថា ក្រៅពី​សកម្មភាព​នេះ លោក ខ្វាម សារ៉ន ល្បីល្បាញ​រឿង​កឹ​ប​កេង លុយ​អាហារ​បឋម​ប្រចាំថ្ងៃ និង​ថ្នាំពេទ្យ​អ្នកទោស​ជា​យូរ​ឆ្នាំ​ទៀត ដោយ​ឱ្យ​អ្នកទោស​ស៊ី​ព្រឹក​ខ្វះ​ល្ងាច ស្រី​ល្ងាច ខ្វះ​ព្រឹក ជាដើម​។​
​នៅ​រាល់​ទណ្ឌិត​ដែល​រួច​ទុក្ខទោស​ត្រូវបាន​ដោះលែង គឺ​តែងតែ​បង់​ទៅឱ្យ​គាត់​មេ​គុក ខ្វាម សារ៉ន ក្នុង​ម្នាក់ៗ ៥០-១០០ និង​អ្នក​កាន់​ត្រា​ម្នាក់ៗ ៥០០០០-១០​ម៉ឺន​រៀល​ផងដែរ ។​
​ថ្មីៗ​នេះ​នាយ​ទិ​ត្យ នាយ​ឆាយ​ឆ្មាំ​គុក​នោះ ត្រូវបាន​មេ​គ្រឿងញៀន​មួយរូប​ឈ្មោះ ហាក់ សុ​ធិ (​ហៅ ម៉ី​នោះ​)​បាន​ស្ទុះ ប្រវាយប្រតប់​ជាមួយ​ឆ្មាំ​គុក​យ៉ាង​គួរឱ្យ​ញាក់សាច់ ហើយក៏​ត្រូវបាន​លោកនាយ​ទិ​ត្យ ឆ្មាំទ្វារ​គុក​នោះ​ឱ្យ​ជើងកាង​ព្រួត វាយតប់​ស្ទើរ​ស្លាប់​។​
​ពាក់ព័ន្ធ​ទៅនឹង​ការ​បែកធ្លាយ​រឿងរ៉ាវ​ខាងលើនេះ អរិយធម៌​បាន​ព្យាយាម​ទៅ​លោកនាយ​គុក ខ្វាម សារ៉ន ដែរ​តែ មិនអាច​ទាក់ទង​បានទេ​៕ ដោយ​៖ មាស រដ្ឋា​

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya