ភ្នំពេញ៖ បុរសទាំងឡាយតែងតែមានចម្ងល់ និងចង់ដឹងឲ្យច្បាស់ថាតើការរួមរ័កក្នុងគ្រាដំបូង របស់ស្រីក្រមុំព្រហ្មចារី នាងសម្តែងអាកប្បកិរិយាដូចម្តេច ? ហើយបុរសមួយចំនួន បានសួរគ្នា ទៅវិញទៅមក ពីមធ្យោបាយដើម្បី អាចដឹងថា ហេតុអ្វីបានជាស្រីក្រមុំព្រហ្មចារី នៅពេលភាគីបុរស រួមរ័កបានសម្រេច ដល់ទីជម្រៅរួចរាល់ហើយ នាងក៏ប្រញាប់ទាញភួយ មករុំដណ្តប់ខ្លួន ឬគ្របបិទបាំងកន្លែងសំខាន់នោះ ដោយឲ្យចេញតែក្បាលនិងចុងជើងបន្តិចប៉ុណ្ណោះ។
១.ខ្លួនឡើងរឹងកំព្រឹស ខ្មាសអៀនខ្លាំង ត្រជាក់ចុងដៃចុងជើង ៖ ការរួមភេទជាលើកដំបូង ក្នុងឆាកជីវិតរបស់ស្ត្រី គឺដងខ្លួនទាំងមូលរឹងដូចគល់ឈើ ខ្លួនប្រាណត្រជាក់ដូចទឹកកកនៅពេលដែលនាងត្រូវបានថើបសព្វកន្លុកកន្លៀត។ បើបុរសគូស្នេហ៍រពឹសដៃចាប់ច្របាច់នេះច្របាច់នោះ ព្យាយាមដោះសម្លៀកបំពាក់នាងចេញដើម្បីឲ្យខ្លួនប្រាណនៅននលគក នាងចាប់ផ្តើមយកដៃខ្ទប់ឬផាត់ចេញទាំងរញីរញ័រ។ ពេលនោះ ខ្លួនប្រាណនាងចាប់ផ្តើម បែកញើសជោក។នេះជារឿងធម្មតានៃធម្មជាតិ របស់រាងកាយដែលសម្របខ្លួនមិនទាន់តាមស្ថានភាព។
២.ជើងប្រឹងត្បៀត មិនព្រមបើកចំហ ៖ ជើងទាំងពីរបស់នាង ព័ន្ធរមូលចូលគ្នា ដូចវេញខ្សែគោ។នេះដោយសារនាងខ្លាច ភាគីបុរសចាប់កន្លែងជើង ធ្វើការស៊កបញ្ចូលទើបខំប្រឹងត្បៀត មិនព្រមបន្ធូរ។ ឯស្ត្រីខ្លះមិនសូវខំប្រឹងត្បៀតរហូតទាល់តែជិតឈឹងពេកនោះទេ នាងបើកចំហជើងបន្តិចដែលល្មមអាចឲ្យបុរសកំពូលស្នេហ៍ ចូលខ្លួនចុះ។ ទោះជាយ៉ាងណាក៏ដោយនាងនៅតែប្រឹងប្រើជើង តាមដែលកម្លាំងមានប៉ុន្មាននឹងបញ្ចេញមកទាំងអស់ ដើម្បីទប់ទល់ មិនងាយនឹងបើកចំហឲ្យងាយស្រួលឡើយ។ បើអ្នកជាបុរសឆ្លាត ត្រូវចេះសិល្ប៍វិធីក្នុងការលួងលោម បបោសអង្អែល ព្រោះសិច គឺជាសិល្បៈតាមបែបធម្មជាតិ ដែលទាមទារនូវភាពទន់ភ្លន់ និងផ្អែមល្ហែមហើយការរួមភេទលើកដំបូងនេះ ជាបទពិសោធន៍មួយដែលស្ត្រីចងចាំមិនងាយភ្លេចឡើយ។
៣.ហាមបើកភ្លើង ៖ នាងសុំឲ្យបិទភ្លើងក្នុងបន្ទប់ព្រោះពន្លឺភ្លើងធ្វើឲ្យនាងអៀនខ្មាស ខណៈដែលបុរសគូស្នេហ៍សម្លឹងមករកនាងនដោយការមារម្មណ៍ ដ៏ពុះកញ្ជ្រោល។ប៉ុន្តែបុរសជាស្វាមី ក៏មិនត្រូវយកពិលមកឆ្លុះមើល ដូចកង្កែបនោះឡើយហើយមិនត្រូវប្រើការបង្ខិតបង្ខំ តាមអំណាចចិត្តអូសទាញឡើយ។ត្រូវធ្វើដោយសន្សឹមៗ និងទន់ភ្លន់ផ្អែមត្រជាក់។ លើកដំបូងបែបនេះគួរបណ្តោយតាមនាងសិនទៅ ឬអាចបើកភ្លើងក្រហមព្រឹមៗក៏បានព្រោះស្ត្រីរមែង មានការអៀនខ្មាស ជារឿងធម្មតា។បន្ទប់ងងឹតឯសម្លេងថ្ងួចថ្ងូររបស់នាង ស្ទើរតែគ្មានសោះបានត្រឹមតែឭពាក្យថា “កុំចាប់” តែប៉ុណ្ណោះ។ឯសម្លេងថ្ងូរយ៉ាងស្រណុកស្រួល ដូចក្នុងវីដេអូសិចនោះពិតជាគ្មានឡើយ។
៤.គេងស្ងៀមមិនកម្រើក ប្រអប់ជើងប្រឹងឡើងរឹង ឯដៃគិតតែពីក្តិច ៖ នាងនៅស្ងៀមដូចគល់ឈើ ហើយបើសង្កេតនៅបរិវេណចុងជើងម្រាមជើងស្ត្រីខ្លះត្រង់ ស្ត្រីខ្លះឯចុះឡើង ហាក់ដូចម្រាមទាំងនោះកំពុងរាំពត់ពេនយ៉ាងដូច្នោះដែរ។ ចំណែកប្រអប់ដៃ ប្រឹងឡើងរឹងដោយមិនដឹងថា ត្រូវទុកប្រអប់ដៃនៅកន្លែងណាមួយនោះទេ។
៥.បម្រះខ្លួនចេញ ឬរេត្រគាកចេញ ដោយឈឺស្រៀវខ្លាំងពេក ៖ នាងនៅអាចលាន់មាត់ឮសូរ “អូយ”នៅពេលភាគីបុរសចាប់ផ្តើមធ្វើការស៊កបញ្ចូល។ ដោយសារទ្វារមាសដែលតូចហើយចង្អៀតទៀតនោះនៅពេលរងការវាយលុក ពីអវយវៈភេទបុរសអាចបណ្តាលឲ្យនាងឈឺចាប់បាន ហើយបើភាគីបុរសខ្វះតិចនិកផ្សំវារឹតតែយ៉ាប់ជាងនេះទៅទៀត។ ទោះបីមាត់ទ្វារមាស មានប្រវែងបណ្តោយ ៧,៥ ទៅ១០ សង់ទីម៉ែត្រ ឬមានភាពយឺតយារ អាចរីកទៅខាងបានក៏ដោយសម្រាប់លើកដំបូង នៃការរួមភេទ គ្មាននារីណាស្រណុកស្រួល ស្រែក អូ!យែស ដូចក្នុងវីដេអូសិចនោះឡើយ។
៦.មានឈាមចេញមក នាងឈឺ ឬយំខ្សឹកខ្សួល ៖ ពុំមែនមានន័យថា ស្ត្រីដែលមិនមានឈាមហូរចេញមកសុទ្ធតែធ្លាប់ឆ្លងកាត់ការរួមភេទនោះឡើយ។ករណីដែលស្ត្រីនៅក្រមុំបរិសុទ្ធ ពេលរួមភេទលើកដំបូងមិនមានឈាមហូរចេញមក ធ្លាប់ជួបច្រើននាក់មកហើយ។ដូច្នេះនៅពេលដែលស្ត្រី ទើបតែឆ្លងកាត់ការរួមភេទ ក្នុងគ្រាំដំបូងមិនឃើញមានឈាម ចូរកុំភ័យបារម្ភគិតថា មិនបរិសុទ្ធត្រូវសម្គាល់ពីលក្ខណៈ បរិសុទ្ធរបស់នាង ទៅតាមចំណុចផ្សេងៗទៀតក្នុងចំណោម ៨ ចំណុចក្នុងអត្ថបទនេះ។ គួរដឹងថា សន្ទះព្រហ្មចារី (Hymen) គឺជាភ្នាសស្តើង មានលក្ខណៈវ័ណ្ឌជុំវិញរន្ធទារមាសដូចចិញ្ចៀនស្ថិតនៅរន្ធទ្វារមាស គិតពីមាត់ទ្វារមាសចូលទៅប្រមាណ មួយ សង់ទីម៉ែត្រមប៉ុណ្ណោះ។ វ័ណ្ឌនេះងាយដាច់ណាស់ប្រសិនបើលេងកីឡា ធាក់កង់ ឡើងដើមឈើ ឬលើកដាក់របស់របរធ្ងន់ៗ ជាដើម។ម្យ៉ាងទៀត នៅពេលរួមភេទលើកដំបូង សន្ទះព្រហ្មចារីអាចរហែកបណ្តាលឲ្យមានឈាម និងដាច់តាំងពីនៅកុមារភាពដោយមិនដឹងខ្លួនទើបនៅពេលរួមរ័កលើកដំបូង មិនមានចេញឈាម។
៧.រួចរាល់ហើយ មិនឭនាងសុំក្រដាសជូត ៖ នៅពេលភាគីបុរសរួមរ័កបានសម្រេច ដល់ទីជម្រៅរួចរាល់ហើយនាងក៏ប្រញាប់ទាញភួយមករុំដណ្តប់ខ្លួនឬគ្របបិទបាំងកន្លែងសំខាន់នោះ ដោយឲ្យចេញតែក្បាលនិងចុងជើងបន្តិចប៉ុណ្ណោះ។ នាងមិនចូលបន្ទប់ទឹកដើម្បីធ្វើការលាងសម្អាត ឬហើបមាត់សុំក្រដាសជូតឬប្រណាត់មកផ្តិតទឹកកាមអ្វីនោះទេ។បើស្ត្រីធ្លាប់ប្រឡូកក្នុងការរួមភេទនេះ ជាច្រើនលើកច្រើនសាមកហើយតែងមានក្រដាសជូតមាត់ ទុកនៅក្បែរខ្លួនរួចជាស្រេច។ នៅពេលចប់កិច្ចខណៈដែលភាគីបុរស ដកអវយវៈភេទចេញ នាងក៏ប្រញាប់ប្រញាល់ ស្រវាយកក្រដាសមកជូតភ្លាមៗដែរមិនឲ្យប្រឡាក់ កន្លែងគេងឡើយ។
៨.ស្រវាទាញខោអាវ មកស្លៀកពាក់ បិទបាំងរាងកាយ ៖ បន្ទាប់ពីការរួមដំណេកបានបញ្ចប់ភ្លាម នាងប្រញាប់យកខោទ្រនាប់មកស្លៀកភ្លាមដែរ ធ្វើដូចជាគ្មានអ្វីកើតឡើងអីចឹង។ នារីខ្លះទៀតដោយមានការខ្មាសអៀន ក៏ធ្វើការស្លៀកខោនៅក្រោមភួយ ដែលគ្របពីលើរាងកាយព្រោះខ្លាចគូស្នេហ៍លួចមើល។ តាមដំណើរនៃការរួមរ័កស្រី្តត្រូវប្រញាប់យកក្រដាសអនាម័យ មកជូតផ្តិតត្រង់បរិវេណទ្វារមាសដើម្បីកុំឲ្យទឹកកាមប្រឡាក់ នៅពេលដើរទៅបន្ទប់ទឹក។ ប៉ុន្តែដោយសារនេះជាលើកដំបូងទើបស្ត្រីព្រហ្មចារី ភាគច្រើនមិនដឹងថាចូលបន្ទប់ទឹកធ្វើអី្វ បើមិនឈឺជុះនោមផង? ស្ត្រីខ្លះនាងទ្រឹងមួយស្របក់ ទើបនឹកឃើញថា ត្រូវចូលបន្ទប់ទឹក ដើម្បីពិនិត្យមើលស្ថានភាពនៃប្រដាប់ភេទខ្លួនឯង និងលាងសម្អាត៕
ដោយ៖ ឆដា