ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » ពហុ​កីឡដ្ឋាន​ថ្មី​ខេត្ត​រង​កា​រិះគន់ថា​អាជ្ញាធរ​ជំនាន់​មុន​ឃុបឃិត​គ្នា​លក់​ពហុ​កីឡដ្ឋាន​

ពហុ​កីឡដ្ឋាន​ថ្មី​ខេត្ត​រង​កា​រិះគន់ថា​អាជ្ញាធរ​ជំនាន់​មុន​ឃុបឃិត​គ្នា​លក់​ពហុ​កីឡដ្ឋាន​

​​កំពង់ធំ​៖​ពាក់​ទៅ​និង​ករណី​ឃុបឃិត​គ្នា​លក់​ដី​ពហុកីឡាដ្ឋាន​ចាស់​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ក្តី​សង្កាត់​ព្រៃ​តា​ហ៊ូ​ក្រុង​ស្ទឹងសែន​នេះ​ដែលមាន​ផ្ទៃដី​សរុប​ជិត​៤​ហិកតា​ក៏មាន​មតិ​មហាជន​នាំគ្នា​និយាយ​រិះគន់​ដល់​អាជ្ញាធរ​ខេត្តកំពង់ធំ​ជំនាន់​មុន​ថា​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​និង​បក្សពួក​មួយ​ចំ​តូច​តែប៉ុណ្ណោះ​ដោយ​មិនចេះ​ខ្មាសអៀន​ឬក៏​ខ្លាច​ព្រហ្ម​លិខិត​ជេរ​ស្តី​អ្វី​ទាំងអស់​។

 

​សូម្បី​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ​ដ៏​តូច​មួយ​ដែល​ប្រជា​ល​រដ្ឋ​ចាត់ទុកថា​ជា​បេះដូង​ដ៏​សំខាន់​១​របស់​ខេត្ត​ដោយសារតែ​ពហុ​កីឡដ្ឋាន​នេះ​កាលពីដើម​មក​តែ​តង​តែ​ផ្តល់នូវ​សេចក្តី​សប្បាយរីករាយ​គួរ​ជាទី​មនោ​រម្យ​ហើយក៏​ផ្តល់​មុខមាត់​ដល់​ខេត្តកំពង់ធំ​ផងដែរ​តាមរយៈ​នៃ​ការប្រកួត​កីឡា​ផ្សេងៗ​និង​ការប្រគុំ​តន្ត្រី​។

 

​ប៉ុន្តែ​គួរ​ឲ្យ​អន្និចា​រ្យ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ​ត្រូវបាន​ជន​អគតិ​មួយចំនួន​ឃុបឃិត​គ្នា​លក់​ទៅ​ឲ្យ​ឯកជន​ឈ្មោះ​ឈឿន​ចាន់ថន​ហៅ​ម៉ៅ​កាលពី​មិនទាន់​ជាប់គុក​គឺជា​អង្គរក្ស​របស់​សម្តេច​ធ​ម្ម​ពោធិ​សាល​ជាស៊ីម​ហើយក៏​ត្រូវ​ឈឿន​ចាន់ថន​ហៅ​ម៉ៅ​លក់​បន្តរ​ទៅ​ឲ្យ​ឈ្មោះ​ញ៉ែម​សារិទ្ធ​រស់នៅ​ទីក្រុង​ភ្នំពេញ​ដែលមាន​ជនជាតិ​កូរ៉េ​នៅ​ពី​ក្រោយខ្នង​បាត់ទៅហើយ​ដើម្បី​ប្រមូល​លាភសក្ការៈ​ដាក់ចូល​ហោ​ប៉ាវ​រៀងៗ​ខ្លួន​ទៅតាម​វប្បធម៌​អ្នកតូច​ស៊ី​តាម​តូច​អ្នកធំ​ស៊ី​តាម​ធំ​ហើយក៏​មាន​អស់លោក​អ្នកធំ​ដែលជា​អភិបាលខេត្ត​ជំនាន់​មុន​ខ្លះទៀត​ទទួលបាន​នូវ​លាភសក្ការៈ​ផ្ទះល្វែង​ជាច្រើន​ល្វែង​ផងដែរ​ពី​ការឃុបឃិត​គ្នា​លក់​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ​នេះ​!​ហើយ​យក​ឡេះ​ថា​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ​ចាស់​មាន​ទីធ្លា​តូច​ច​អ្អៀ​ត​ទើប​ទៅ​បង្កើត​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ​ថ្មី​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​រូង​ឃុំ​ត្រពាំង​ឫស្សីស្រុក​កំពង់ស្វាយ​មាន​ចម្ងាយ​ជិត​១០​គីឡូម៉ែត្រ​ពី​ក្រុង​ស្ទឹង​សែនឆ្ងាយ​ដាច់​ស្រ​យ៉ា​ល​ដែលមាន​ផ្ទៃដី​ទំហំ​ជាង​៥​ហិតា​!​ប្រជាពលរដ្ឋ​បន្តទៀតថា​ចាប់តាំងពី​បង្កើត​ពហុកីឡាដ្ឋាន​ខេត្តកំពង់ធំ​ថ្មី​នេះ​មក​អស់​រយៈពេល​ប្រ​ហែ​​ល​ជា​៥​ឆ្នាំ​មកហើយ​រហូតមកដល់​បច្ចុប្បន្ននេះ​!​កម្រ​និង​មានកម្ម​វិធី​ប្រកួត​កីឡា​ឬក៏​ការប្រគុំ​តន្ត្រី​អ្វី​ទៅធ្វើ​នៅ​ទីនោះ​ណាស់​!​បើទោះបី​ជាមាន​ម្តងម្កាល​ក៏​ពុំមាន​មនុស្សមនា​ទៅ​មើល​ច្រើន​នោះដែរ​។​ដោយសារតែ​នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ឆ្ងាយ​ពី​ទីប្រជុំជន​ពេក​។​

 

ហេតុដូច្នេះ​ហើយ​ពហុ​កីឡដ្ឋាន​ត្រូវបាន​គេ​ទុកចោល​ធ្វើ​ឲ្យ​ផ្លូវ​ចាក់​ប៊ី​តុង​ចូល​ត្រូវ​ប្រេះ​បែក​ជា​អន្លើៗ​របង​ព័ទ្ធជុំវិញ​ដុះ​ស្លែរ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ពោរពេញ​ទៅដោយ​គុម្ព​ស្មៅ​និង​ដក់​ទឹក​នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​។​

 
​បើតាម​ប្រសាសន៍​របស់លោក​សាស្ត្រាចារ្យ​របស់​មន្ទី​អប់រំ​ខេត្តកំពង់ធំ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹងថា​ចំពោះ​រឿង​ឃុបឃិត​គ្នា​លក់​ពហុកីឡាដ្ឋាន​ខាងលើ​នេះ​លោក​មិនដឹង​នោះទេ​!​លោក​និយាយ​ត្រឹមតែ​ថា​បន្ទាប់ពី​ការសាងសង់​ពហុ​កីឡដ្ឋាន​ថ្មី​នេះ​រួច​បំរុង​និង​ប្រគល់​ឲ្យ​មន្ទីរអប់រំ​ខេត្តកំពង់ធំ​ហើយ​!​ក៏ប៉ុន្តែ​ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​ទៅ​ឃើញថា​ការសាងសង់​នេះ​មិនបាន​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស​នោះទេ​ទើប​ក្រសួង​អប់រំ​មិន​អនុញ្ញាត​ឲ្យ​ទទួលយក​ទៅតាម​ផ្លូវច្បាប់​ដោយ​តម្រូវ​ឲ្យ​ធ្វើការ​កែសម្រួល​ឡើងវិញ​អញ្ចឹង​​ហើយ​ទើបបានជា​បណ្តាល​ឲ្យ​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ​ថ្មី​នេះ​ត្រូវ​នៅ​កណ្តោចកន្តែង​យ៉ាង​ដូច្នេះ​នោះ​។​

 
​    ​ពាក់ព័ន្ធ​ទៅ​និង​ការឃុបឃិត​គ្នា​លក់​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ​នេះដែរ​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​មេខ្លោង​និង​បក្សពួក​ដែល​បាននាំគ្នា​ចុះហត្ថលេខា​លក់​ពហុ​កីឡដ្ឋាន​ខេត្តកំពង់ធំ​នេះ​មក​ធ្វើការ​ផ្តន្ទា​តាមផ្លូវ​ច្បាប់​។​ជាពិសេស​នោះ​គឺ​មេខ្លោង​ធំ​ដែលជា​អ្នកទទួលបាន​លាភសក្ការៈ​ធំ​ជា​ផ្ទះល្វែង​ជាច្រើន​ល្វែង​ពី​ការលក់​ពហុ​កីឡដ្ឋាន​នេះ​៕​ដោយ​៖​ស្ផា​ត​20130423_092724_resized_2
​    ​    ​    ​    ​    ​    ​    ​    ​    ​    ​

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya