ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ក្រុមហ៊ុន N.C.X (Honda) សម្ពោធ ម៉ូតូ HONDA MOOVE 110i ជា​ផ្លូវការ​ ​

ក្រុមហ៊ុន N.C.X (Honda) សម្ពោធ ម៉ូតូ HONDA MOOVE 110i ជា​ផ្លូវការ​ ​

ភ្នំពេញ៖ ក្រុមហ៊ុន N.C.X (Honda) សម្ពោធ​ម៉ូតូ HONDA MOOVE 110i ដែលជា​ម៉ូ​ដែល​ថ្មី​របស់ខ្លួន​កាលពី​រសៀល     ថ្ងៃទី 20 ខែធ្នូ ឆ្នាំ​2014 នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ HONDA MOOVE 110i បាន​បង្កើតឡើង​តាម​ស្តង់ដា​ថ្មី​មួយ សម្រាប់​ម៉ូតូ​ប្រភេទ​អូ​តូ​ដោយ​បំពាក់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ចុងក្រោយ​របស់​ហុងដា និង​ការ​រចនា​ម៉ូត​ថ្មី តាមបែប​យុវវ័យ​ទាន់សម័យ​។​
​ក្រុមហ៊ុន N.C.X (Honda) ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ម៉ូតូ​ម៉ាក HONDA នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុងការ​នាំមក​នូវ​ការរស់នៅ​ប្រកបដោយ​ភាព​រីករាយ និង​ទាន់សម័យ ហើយ​ពេលនេះ​បាន​បង្កើត​នូវ​សករាជ​ថ្មី​មួយទៀត​សម្រាប់ វិស័យ​ឧស្សាហកម្ម​ម៉ូតូ​ជាមួយនឹង​ម៉ូ​ដែល HONDA MOOVE​។
HONDA MOOVE ជាមួយនឹង​ការ​រចនា​ទំនើប​ចុងក្រោយ ភ្លើង​មុខ​ថ្មី​ទំនើប Jet Liner LED(3D)  និង​ម៉ាស៊ីន​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឈានមុខ​បស់​ហុងដា  ដែល​រួមបញ្ចូល​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ចំនួន​បី ធ្វើ​ឲ្យ​ការធ្វើដំណើរ​របស់​អ្នក​ពោរពេញ​ដោយ សុវត្ថិភាព ភាព​ឆ្លាត​វៃ  និង ភាពទំនើប​ទាន់សម័យ​។   លក្ខណៈពិសេស​ទាំងបី​នេះ​រួមមាន ១. ម៉ាស៊ីន 110cc eSP (Enhanced Smart Power) ជាមួយនឹង​បច្ចេកវិទ្យា PGM-FI  ២. ប្រព័ន្ធ Idling Stop System ដែល​ជួយ​សន្សំសំចៃ​សាំង និង ៣. ប្រព័ន្ធ Combi Brake System បង្កើន​នូវ​សុវត្ថិភាព និង​ភាពជឿជាក់​រាល់ពេល​បើក​បរ​។​
« HONDA MOOVE នឹង​ចេញលក់​នៅលើ​ទីផ្សារ​ចាប់ពី​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៤ នេះ​តទៅ នៅតាម​បណ្តា​សាខា​ចែកចាយ​ទូទាំងប្រទេស ជាមួយនឹង​ជម្រើស​ជាច្រើន​ពណ៌ ដូចជា ក្រហម​-​ខ្មៅ    ស​-​ខ្មៅ    និង ស​-​ទឹកប៊ិច​។  អ្វីដែល​ធ្វើ​ឲ្យ​ម៉ូតូ​ម៉ាក​ហុងដា​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​នា​សម័យ​បច្ចុប្បន្ន គឺ​ដោយសារ​ហុងដា​តែងតែ នាំមក​នួវ​បច្ចេកវិទ្យា​ឈានមុខ​គេ និង​ការ​រចនា​ម៉ូត​ទំនើប​ទាន់សម័យ »   នេះ​បើតាម​ប្រសាសន៍​របស់លោក ម៉ុ​ន​ធាន ឆៃ​ស៊ុ​វ៉ាន់​គី​រី តំណាង​ឲ្យ​ក្រុមហ៊ុន អិន ស៊ី អិ​ច ហុងដា​។​
“​ក្រោម​សារ Make your Move ហុងដា​បាន​ត្រៀម​ជាស្រេច​ក្នុងការ​នាំមុខគេ បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​សារជាថ្មី​។ យើង​កំពុង​នាំមក​ឲ្យ​អ្នកប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​នូវ​សករាជ​ថ្មី​នៃ​ការធ្វើដំណើរ​ដោយ​ម៉ូតូ​ជាមួយនឹង​បច្ចេកវិទ្យា ដែលមាន​ចំណុច​ពិសេស​ត្រង់ ស្រស់ស្អាត សន្សំសំចៃ​សាំង ផ្តល់​ភាពជឿជាក់ និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។ Honda Moove ត្រូវបាន​ចាត់ទុកជា​ទោចក្រយាន​ឆ្លាត​វៃ​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​ការ​រចនា​ដ៏​ពិសេស និង​ជម្រើស​ថ្មី​ចុងក្រោយ​ដូចជា​ភ្លើង LED light ដែល​នាំមក​ដោយ​បច្ចេកវិទ្យា Honda Smart Technology ដែល​ត្រូវបាន​បំពាក់​ជា​លើកដំបូង​លើ​ម៉ូតូ​ខ្នាតតូច​។​”​    ​HONDA MOOVE ត្រូវបាន​រចនា​ឡើង​ឲ្យ​ក្លាយជា​ម៉ូតូ​ប្រើ​លេខ​អូ​តូ​ទំនើប​ក្រោម​គោល​គំនិត “Make your Move” ជាមួយ​រូបរាង​ដ៏​ទំនើប និង​ថ្លៃថ្នូរ​។ ជាមួយនឹង​ភ្លើង​មុខ​ថ្មី Jet Liner LED 3D ដែល​ធ្លាប់បាន​ឃើញតែ​បំពាក់​នៅលើ​រថយន្ត​ប្រណីត ម៉ូ​ដែល​ថ្មី​នេះ​មាន​ទំហំ​កង់ (​មិន​ប្រើ​ពោះវៀន​) 12 អ៊ី​ញ ដែល​ផលិតឡើង​ដើម្បី​បង្កើត​ឲ្យ​មាន​ទំនាញ​ផ្លូវ​កាន់តែ​ល្អ​។ Smart gadget សម្រាប់​មើល​កុង​ទ័​រ​មាន​គ្រប់​មុខងារ ខណៈដែល​កែប​អង្គុយ​ដ៏​ទាន់សម័យ ព្រមទាំង​មាន​ចន្លោះ​ប្រអប់​ដាក់    សម្ភារៈ​ធំ​ទូលាយ HELMET-IN L Size U-box ដែល​អាចដាក់​មួក​ការពារ​បាន​។​
HONDA MOOVE នឹងត្រូវ​បង្ហាញជូន​ដល់​អ្នកប្រើប្រាស់​សម័យ​ទំនើប​ដែលមាន​ការរស់នៅ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ម៉ូតូ​ឆ្លាត​វៃ​នេះ​បង្ហាញ​ពី​ចរិតលក្ខណៈ​ពិសេស​រប​ស់មនុស្ស​សម័យថ្មី​ដែល​ចូលចិត្ត​ភាព​ឆ្លាត​វៃ និង​គំនិត​ច្នៃប្រឌិត រួមជាមួយ​បច្ចេកវិទ្យា​ទំនើប​។ តើ​លោកអ្នក​ត្រៀមខ្លួន​ដើម្បី​ឈាន​ទៅមុខ​ជាមួយ​ម៉ូតូ ហុងដា MOOVE ហើយ​ឬ​នៅ​?៕862

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya