ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត​នាំគ្នា​តវ៉ា ការត្រួតពិនិត្យ​របស់​មន្ត្រី​គយ​ ​

កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត​នាំគ្នា​តវ៉ា ការត្រួតពិនិត្យ​របស់​មន្ត្រី​គយ​ ​

បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី​២១ ធ្នូ តាំងពី​វេលា​ម៉ោងជាង​១១​ព្រឹក ហើយ​រហូតដល់​ម៉ោងជាង​១​រសៀល​ទើប​រំសាយ ។ ក្រុមកម្មករ​អូស​រទេះ​ជាច្រើន​នាក់ បាន​លើកគ្នា​មក​តវ៉ា​ដោយ​យក​រទេះអូស​ទំនិញ​រប​ស់​ខ្លួន​បិទផ្លូវ​នៅ​ច្រក ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត (​ខាង​ទឹកដី​ខ្មែរ​) និង​លើ​ដងផ្លូវ​ជាតិ​លេខ​៥ មុខ​កន្លែង​បត់​ចូល​ទីលាន​ត្រួតពិនិត្យ​របស់​មន្ត្រី​គយ ដើម្បី​មិនឱ្យ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន ។ ក្រុមកម្មករ​អូស​រទេះ​បាន​ហៅ​ការតវ៉ា​របស់ខ្លួន​នេះ​ថា ដើម្បី​ទាមទារ «​សុំ​រស់​» ។
​ក្នុងអំឡុងពេល​នៃ​ការតវ៉ា​នេះដែរ រថយន្ត​តូចធំ​មកពី​ទឹកដី​ថៃ ក៏ដូចជា​រថយន្ត​ក្នុង​ទឹកដី​ខ្មែរ មិន​អាចធ្វើ​ចរាចរណ៍​បានទេ ដោយសារ​ការកកស្ទះ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។ ក្រុមកម្មករ​ជាច្រើន​នាក់​បាន​តវ៉ា​ដោយ​យក​រទេះ​ដាក់​ទទឹងផ្លូវ ហើយ​ពួកគាត់​លើកឡើងថា ក្រោយពី​ការបង្កើត​ទីលាន​ត្រួតពិនិត្យ និង​តម្រូវឱ្យ​រាល់​រទេះអូស​ចូលទៅ​ទីនោះ ដែល​ក្រុមមន្ត្រី​អះអាងថា ដើម្បីឱ្យ​ម្ចាស់​ទំនិញ​ចូល​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អា​រក​ចូល​រដ្ឋ​នោះ ពួកគាត់​មិនមាន​នៅសល់​អ្វី​ឡើយ ។ ម្យ៉ាង ការ​អូស​រទេះ​ចូល​ទីលាន​ត្រួតពិនិត្យ​មាន​សមត្ថកិច្ច​ជួយ​ធ្វើ​ចរាចរណ៍​តែ នៅពេល​អូស​ចូល​បុ​៉​ណ្ណោះ លុះ​ក្រោយពី​ត្រួតពិនិត្យ​ហើយ​អូស​ចេញមក​តាម​គោលដៅ​វិញ ពុំមាន​សមត្ថកិច្ច​ណា​ជួយ​ធ្វើ​ចរាចរណ៍​ឡើយ រហូត​មានពេលខ្លះ​ប៊ិះ​តែ​នឹង​កើត​គ្រោះថ្នាក់​ចរាចរណ៍​ទៀតផង ព្រោះតែ​ដងផ្លូវ​នៅ​ប៉ោយប៉ែត​បច្ចុប្បន្ន​តូចចង្អៀត រថយន្ត​តូចធំ​ចត​គ្មាន​សណ្តាប់ធ្នាប់ ។​
​ទោះជា​យ៉ាងណា ការតវ៉ា​បិទផ្លូវ​នេះ​បាន​រំសាយ​វិញ បន្ទាប់ពី​មន្ត្រី​គយ និង​រដ្ឋាករ​ពិសេស​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​សម្រុះសម្រួល និង​ណែនាំ​ពួកគាត់​ឱ្យ​ងាក​រក​ផ្លូវច្បាប់​ហើយ​រក​ដំណោះស្រាយ​ដោយ សន្តិវិធី​បញ្ឈប់​ការតវ៉ា​បិទផ្លូវ ព្រោះ​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ការឆ្លងកាត់​របស់​ភ្ញៀវទេសចរ​បរទេស ។ ថ្វីដ្បិតតែ​បាន​រំសាយ​មែន ប៉ុន្តែ​ក្រុមកម្មករ​បាន​តវ៉ា​បិទផ្លូវ​ជា​លើក​ទី​២ លើ​ដង​ផ្លូវជាតិ​លេខ​៥ មុខ​អតីត​ផ្សារ​រ៉ា​ចាស់ ជាទី​លាន​ត្រួតពិនិត្យ​រទេះ​បន្ត​ដោយ​ដាក់រទេះ​ពាំង​ពេញ​ផ្លូវ​តែម្តង ។ ថ្វីបើ​យ៉ាងនេះ​ក្តី ការតវ៉ា​ជា​លើក​ទី​២​នេះ ធ្វើឡើង​តែមួយ​ប៉ប្រិចភ្នែក ក៏ត្រូវ​អាជ្ញាធរ និង​សមត្ថកិច្ច​សុំឱ្យ​ពួកគាត់​នាំគ្នា​ទៅ​តវ៉ា​នៅ​ទីលាន​ត្រួតពិនិត្យ រទេះ​វិញ​ហើយ​នៅ​ទីលាន​ត្រួតពិនិត្យ​ក្រុមកម្មករ​បានលើកឡើង​ដដែល ។​
​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត បាន​ណែនាំ​ក្រុមកម្មករ​ឱ្យ​បញ្ឈប់​សកម្មភាព​តវ៉ា​តាម​ដងផ្លូវ ហើយ​នាំគ្នា​ជ្រើសរើស​តំណាង​មកជួប​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ​នៅ​ទីលាន​ត្រួតពិនិត្យ ដើម្បី​បញ្ចៀស​ការកកស្ទះ​តាមផ្លូវ​សាធារណៈ និង​ហាមឃាត់​ដាច់ខាត​ចំពោះ​ការធ្វើ​បាតុកម្ម  ។ លោក ឈួន ហៃ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រោយពី​ក្រុមកម្មករ​តវ៉ា​ពី​ការលំបាក​នេះ លោក​បាន​បកស្រាយ​ដោយ​លើកឡើងថា ខាង​លោក​មានការ​យោគយល់​ច្រើន​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់ ព្រំដែន ប៉ុន្តែ​បើ​ការ​អូស​ទំនិញ​ពេញ​រទេះ​ចេញពី​ដី​ថៃ​គ្រប់គ្នា​ចេះតែ​លើក ហេតុផល​ថា ជា​របស់​ច្រើន​ម្ចាស់​នោះ​វា​នឹង​ធ្វើឱ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ ។​
​លោក​បន្តថា ទំនិញ​តាម​រទេះ​បើ​ពិតជា​តិចតួច ត្រូវឱ្យ​ម្ចាស់​ទំនិញ​មកជា​មួយ​ដើម្បី​ដឹងថា ទំនិញ​លើ​រទេះ​ជា​របស់​នរណា​ខ្លះ ព្រោះ​ធ្វើបែបនេះ​វា​មាន​ភាពងាយស្រួល​កុំឱ្យ​ជន​ឆ្លៀតឱកាស​ចេះតែ​ដឹក ទំនិញគេចពន្ធ​តាម​រូបភាព​ផ្សេងៗ ។ ក្រុមកម្មករ​បាន​រំសាយ​ក្រោយពី​ការបកស្រាយ​របស់​អាជ្ញា​ធរ និង​មន្ត្រី​ជំនាញ​នៅ​ម៉ោងជាង​១​រសៀល​ថ្ងៃ​ដដែល ។ មុននេះ ក្រុមកម្មករ​អូស​រទេះ​បាន​ត្អូញត្អែរថា បន្ទាប់ពី​មាន​ទីលាន​ត្រួតពិនិត្យ​មក មានតែ​ក្រុមហ៊ុន​ធំៗ​ទេ ដែល​នៅ​បន្ត​នាំ​ទំនិញ​ពី​ថៃ​មក តែ​បាន​ថយចុះ​ច្រើន ដោយសារតែ​ការ​ជ្រែ​ទំនិញ​បាន​កម្រៃ​ខ្លះ​ត្រូវបាន​កាត់ផ្តាច់​នាពេលនេះ ៕3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya