ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » លួច​រថយន្ត​មាន​GPS​ពី​ភ្នំពេញ​មក​លាក់ទុក​នៅ​កំពង់ឆ្នាំង​ម្ចាស់​តាមរក​ឃើញ​ចាប់​ជនសង្ស័យ​៣​នាក់​ ​

លួច​រថយន្ត​មាន​GPS​ពី​ភ្នំពេញ​មក​លាក់ទុក​នៅ​កំពង់ឆ្នាំង​ម្ចាស់​តាមរក​ឃើញ​ចាប់​ជនសង្ស័យ​៣​នាក់​ ​

ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ចំនួន​៣​នាក់​ក្នុងនោះ​មាន​ម្ចាស់ផ្ទះ​ម្នាក់​ផង ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្ម​​ទ​ណ្ឌ័​កំរិត​ស្រាល​សហការ​ជាមួយ​មន្ត្រីនគរបាល​មូលដ្ឋាន របស់​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ធ្វើ​ការចាប់​ឃាត់ខ្លួន​ពីបទ​លួច​រថយន្ត​គេ​ពី​ភ្នំពេញ​កាលពី​ទៀបភ្លឺ​ថ្ងៃទី​២២ ខែ ធ្នូ ឆ្នាំ​២០១៤ យកមក​លាក់ទុក នៅ​ភូមិ​កណ្តាល ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ត កំពង់ ឆ្នាំង ។ ទោះយ៉ាងណា​ព័ត៌មាន​នេះ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ផ្តល់​ប្រភព​ច្បាស់លាស់​នៅឡើយ​ទេ ព្រោះតែ​កំពុង​សាកសួរ ។​
​    ​ប្រភពពី​មន្ត្រីនគរបាល​ខេត្ត​បាន​និយាយថា នៅវេលា​ម៉ោង ជិត​៤​ទៀបភ្លឺ​ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ​២០១៤ ជនជាតិ​ចិន ស្នាក់នៅ​រាជធានី​ភ្នំពេញ ដែលជា​អ្នក​ជួល​រថយន្ត​ពី​ម្ចាស់​ដើម បាន​ទូរស័ព្ទ​ទៅប្រាប់​ម្ចាស់​​រថយន្ត ថា រថយន្ត​បាន​បាត់​ពីមុខ​ផ្ទះ​ស្នាក់​ទៅហើយ ។ ពេលនោះ ម្ចាស់​រថយន្ត​បាន​បើក GPS ដើម្បី ពិនិត្យមើល (​ឡាន​បំពាក់ GPS ) ហើយក៏​បានឃើញ​រថយន្ត​កំពុងធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ មក​ប៉ែក​
​ខាងលិច​នៃ​រាជធានី​ភ្នំពេញ ។  ពេលនោះ​ម្ចាស់​រថយន្ត​បាន​បើករថយន្ត​តាម ព្រមជាមួយ​គ្នា​នោះ បាន​​ទាក់ទង​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខេត្តកំពង់ឆ្នាំង​ជាប់​រហូត ។ លុះ​ម៉ោង​ប្រ​ម៉ាណ​ជាង​៥​ភ្លឺ ម្ចាស់​រថយន្ត​​បាន​ទូរ​សព្ទ័​ប្រាប់​មន្ត្រីនគរបាល​ថា រថយន្ត​របស់ខ្លួន​បាន​ទៅ​ឈប់​នៅ​ទីតាំង​មួយកន្លែង​នៅក្រោយ​វត្ត​
​ភ្នំ​សន្ទូច ។ បន្ទាប់មក​មន្ត្រីនគរបាល​មូលដ្ឋាន និង​ខេត្ត បាន​សហការគ្នា​រកតែ​មិនឃើញ​និង​មួយសន្ទុះ ក្រោយមក​ម្ចាស់​រថយន្ត​បានមក​ដល់ ហើយ​បាន​ទៅតាម​ចំណុច​បង្ហាញ​របស់ GPS ក៏បាន​ប្រទះឃើញ​​រថយន្ត​នោះ​លាក់ទុក​នៅក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងភូមិ​ត្រោក​កណ្តាល និង​ឈានដល់​ការចាប់​
​ឃាត់ខ្លួន​មនុស្ស​៣​នាក់​តែម្តង ។
​    ​បើតាម​ម្ចាស់​រថយន្ត​ដែល​មិន​ព្រម​ផ្តល់​អត្តសញ្ញាណ បាន​និយាយថា រថយន្ត​របស់គាត់​ម៉ាក​​កាមរី​ឆ្លាម​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2G.2500 ។ រថយន្ត​របស់គាត់​ត្រូវបាន​ដោះ​ស្លាក​លេខ ចេញ​អស់ និង​បាន​កាត់​ប្រព​ន្ឋ័​ខ្យែ​ភ្លើង​មួយចំនួន ដែល​សង្ស័យថា មាន​ចេតនា​ផ្តាច់​ប្រ​ព័​ន្ឋ​GPS ។
​    ​ប្រភពពី​មន្ត្រីនគរបាល​ខេត្ត​បង្ហើប​អោយដឹងថា ជនសង្ស័យ​ជិៈ​ក្នុង​រថយន្ត​លួច​យក​ពី​ភ្នំពេញ​​មាន​គ្នា​៣​នាក់ ហើយ​បាន​ឡើង​រថយន្ត​ត្រឡប់​ទៅ​ភ្នំពេញ​ខ្លះ​មិនដឹង​ទៅ​ប៉ុន្មាន​នាក់ ទេ​តែ​សល់​ម្នាក់​ឈ្មោះ​​យ៉ា ដែល​សង្ស័យថា ជា​អ្នកបើករថយន្ត ត្រូវបាន​ឃាត់ខ្លួន​ជាមួយនិង​ម្ចាស់ផ្ទះ ឈ្មោះ គល់​និង​ម្នាក់ទៀត​មិន ស្គាល់​អត្តសញ្ញាណ ដែល​ពេលនេះ​មន្ត្រីនគរបាល​ខេត្ត​សាកសួរ​មិនទាន់​ចប់ នៅឡើយ​។ ព័ត៌មាន បន្ថែមនឹង ផ្សាយ​បន្ត​នៅ​វគ្គ​ក្រោយ​៕   ពៅ​សុខ​ហ៊ាន DSC06017

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya