ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​អាយុ​ជាង​១​ឆ្នាំ លង់ទឹក​បឹង​ស្លាប់

ក្មេងស្រី​អាយុ​ជាង​១​ឆ្នាំ លង់ទឹក​បឹង​ស្លាប់

​ភ្នំពេញ ៖ ក្មេងស្រី​អាយុ​១​ឆ្នាំ​៣​ខែ​ម្នាក់​បាន​លង់ទឹក​បឹង​ស្លាប់ កាលពី​វេលា​ម៉ោង​៣ និង​០៥​នាទី​រសៀល ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៤​នៅ​ចំណុច​បឹង​មុខផ្ទះ ស្ថិតក្នុង​ភូមិ​សំរោង​កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ខណៈ​ឪពុក​ដេកលក់​មួយភាំង ឯ​ម្តាយ​រវល់​ដាំបាយ​។​
​ហេតុការណ៍​នេះ​កើត​។​

 
​ក្មេងស្រី​ដែល​លង់ទឹក​ស្លាប់​មានឈ្មោះ​សុខ លក្ខណា​អាយុ​១​ឆ្នាំ ៣​ខែ ម្តាយ​ឈ្មោះ​រុំ តុលា មុខរបរ​មេផ្ទះ ចំណែក​ឪពុក​ឈ្មោះ​កែវ សុខ មុខរបរ​អូស​កំ​ពឺ​សលក់ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​

 

នៅមុន​ពេល​កើត ហេតុ​ឪពុក​ក្មេងប្រុស​រងគ្រោះ​ខាងលើ បាន​ដេកលក់​មួយភាំង រីឯ​ម្តាយ​រវល់​ដាំបាយ​ក្នុងផ្ទះ ទុក​កូន​ឲ្យ​លេង​ខាងក្រៅ​ដោយ​ឧស្សាហ៍​ហៅ​ឲ្យ​ក្មេងរងគ្រោះ​ឆ្លើយ​។ ដោយមាន​ការ​ធ្វែ​ស​ប្រហែស​មួយ​ភ្លែត ក្មេងស្រី​រងគ្រោះ​បាន​ដើរ​ចេញពី​គៀន​ផ្ទះ ទៅ​ចុះ​លេង​ទឹក​បឹង​ខាង មុខផ្ទះ​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ ចុះ​បាន​ពិនិត្យ កុមារ​ជនរងគ្រោះ ពិតជា​ស្លាប់​ដោយ​មូលហេតុ លុងទឹក​បឹង​នៅខាងមុខ​ផ្ទះ​ប្រាកដ​មែន ហើយ​សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕fh

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya