ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន១៧លើក (យប់ ១០លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ១៣នាក់ (ស្រី ០៥នាក់) របួសធ្ងន់ ០៩នាក់ (ស្រី ០២នាក់) និងរបួសស្រាល ០៧នាក់ (ស្រី ០២នាក់)។
យោងតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៧លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ២៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៥គ្រឿង, រថយន្តធុនតូចចំនួន ០៣គ្រឿង, រថយន្តធុនធំ ០៤គ្រឿង, យានផ្សេងៗ ០៥គ្រឿង និងអ្នកថ្មើរជើង ០៣នាក់។
មូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ គឺមកពីកត្តាល្បឿន ១០លើក, មិនគោរពសិទ្ធ ០២លើក, ប្រជែងគ្រោះថ្នាក់ ០២លើក, បត់គ្រោះថ្នាក់ ០២លើក និងកត្តាយានយន្ត ០១លើក ក្នុងនោះមានអ្នកជិះម៉ូតូ គ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាព ២១នាក់ (យប់ ១៣នាក់) ។
រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ សរុបចំនួន ៨២គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រូសារ ០៤គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ១៩គ្រឿង, រថយន្តដឹកទំនិញធុនតូច ១០គ្រឿង និងរថយន្តដឹកទំនិញធុនធំ ៤៩គ្រឿង ។ រថយន្តទាំងអស់ ត្រូវបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាលស្រុក ចំនួន ២៦គ្រឿង និងនៅស្នងការដ្ឋាននគរបាលខេត្ត ៥៦គ្រឿង៕