ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ដេកស្លាប់​សុទ្ធតែ​ឈាម តាម​ដងផ្លូវ មិនទាន់​ដឹង​មូលហេតុ​

បុរស​ម្នាក់​ដេកស្លាប់​សុទ្ធតែ​ឈាម តាម​ដងផ្លូវ មិនទាន់​ដឹង​មូលហេតុ​

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅតាម​ដងផ្លូវ​ប៉េ​តុង មួយកន្លែង ស្ថិតក្នុង​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​ប្រមាណ​២៣ និង ០០​នាទី​យប់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៤ ដោយមាន​ស្នាម​វាយ​បំបែក​ក្បាល និង​ដងខ្លួន ។​
​បុរស​ខាងលើនេះ មាន​ភិនភាគ ស្លៀក​ខៅ​ប៊ូ​យ​ជើងវែង ពណ៌​ទឹកប៊ិច ពាក់​អាវយឺត​ដៃខ្លី ពណ៌​ស ។ ក្រោយពី​ប្រទះឃើញ​បែបនេះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​ចុះ​អន្តរាគមន៍​លើ​យក​សព​ទៅ​ត​ម្គ​ល់​នៅ​វត្ត​សំបួរមាស ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រហូតដល់​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៤ សព​បុរស​ខាងលើ​នៅ​មិនទាន់បាន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែង​ប្រទះឃើញ​សាកសព​ខាងលើនេះ បានអោយដឹងថា ដំបូង​ឡើយ​បុរសរងគ្រោះ​ត្រូវ​ជន​មិន​ស្គាល់មុខ​លប​វាយ ពីក្រោយ​បណ្តាលអោយ​ដួលសន្លប់​ស្តូកស្តឹង ហើយ​ប្លន់​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ទៅ​បាត់​។ ដោយឡែក​ប្រភព​ខ្លះទៀត​បាន​និយាយថា បុរសរងគ្រោះ​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង បណ្តាលអោយ​បោក​ក្បាល​បែក​ហូរឈាម​សន្លប់​រហូត​ដាច់ខ្យល់​ស្លាប់ ហើយ​ត្រូវ​ជន​មិន​ស្គាល់មុខ លើក​ម៉ូតូ​ជិះ​យកទៅ​បាត់​។ ដោយឡែក​សមត្ថកិច្ច​មូល​ដ្ឋា​ន​វិញ​បាន​សន្និដ្ឋានថា បុរសរងគ្រោះ​ស្រវឹងស្រា​ដើរ​ដួល​ខ្លួនឯង បោក​ក្បាល​ហូរឈាម​ដាច់ខ្យល់​ស្លាប់ ។​
​គួរ​បញ្ជាក់ថា បុរសរងគ្រោះ​ខាងលើនេះ​មុននឹង​ដាច់ខ្យល់​ស្លាប់ បាន​រងរបួស​សន្លប់​ស្តូកស្តឹង​អស់​រយះពេល​រាប់​ម៉ោង មិនឃើញ​មាន​រថយន្ត​សាមុយ ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​លើកយក​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ អោយបាន​ទាន់ពេលវេលា​ឡើយ គឺ​បណ្តោយ​ទុកអោយ​អ្នករងគ្រោះ​ដាច់ខ្យល់​ស្លាប់​តាម​យថាកម្ម ៕

dsng

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya