ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » អ្នកយកព័ត៌មាន​ពេលយប់​៣ អង្គភាព​ទំនាស់​ពាក្យសម្តី​ជាមួយ​អាណិកជន​ខ្មែរ​-​អាមេរិក បង្ក​ឲ្យ​ផ្ទុះអាវុធ​៣​គ្រាប់​

អ្នកយកព័ត៌មាន​ពេលយប់​៣ អង្គភាព​ទំនាស់​ពាក្យសម្តី​ជាមួយ​អាណិកជន​ខ្មែរ​-​អាមេរិក បង្ក​ឲ្យ​ផ្ទុះអាវុធ​៣​គ្រាប់​

​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ខណៈ​ក្រុមអ្នកកាសែត ក្នុងនោះ​មាន​អ្នកយក​ព័ត​មាន CNC , CEN និង​ហង្ស​មាស​ពេលយប់ បាន​ផ្ទុះ​ជម្លោះ​ជាមួយ​អាណិកជន​ខ្មែរ​៣​នាក់​ជិះ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពាក់​ស្លាក​លេខ​នគរបាល​2-827I មួយគ្រឿង រហូត​ឈានដល់​ផ្ទុះអាវុធ​៣-៤​គ្រាប់ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ធ្នូ ២០១៤ នេះ ស្ថិតនៅ​ចំណុច​ខាងជើង​រង្វង់​មូល​វត្តភ្នំ ។ ទោះបីជា​យ៉ាងណា មិនមាន​អ្នករងរបួស ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះឡើយ ។​
​ប្រភព​បានឱ្យដឹងថា ខាង​អ្នកកាសែត​៣​អង្គភាព​នោះ បានធ្វើការ​ចោទប្រកាន់​ទៅលើ​ក្រុម​អាណិកជន​ខ្មែរ​៣​នាក់​នោះ​ថា បាន​វាយបំផ្លាញ​សម្ភារ​របស់​ពួកគេ ។ ចំណែក​ឯខាង​ភាគី​អាណិកជន​បាន​បដិសេធ​មិនបាន​ធ្វើ​រឿងនេះ​ទេ ។​
​ប្រភព​បន្តថា មូលហេតុ​ដែល​ពួកគេ​ឈ្លោះ​គ្នា​បែបនេះ គឺ​ខាង​ក្រុមអ្នកកាសែត​បាន​ចោទប្រកាន់​ខាង​អាណិកជន​ទៀតថា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រួច​ព្យាយាម​គេច តែ​ខាង​អាណិកជន​បាន​ឆ្លើយថា ពួកគេ​មិនបាន​បុក​ទេ ដោយ​គ្រាន់តែ​ឈប់​រថយន្ត​មើល​តែប៉ុណ្ណោះ ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ពួកគេ​ទាំងអស់​បញ្ជូនទៅ​ប៉ុស្តិ៍​ទន្លេបាសាក់ ដើម្បី​សាកសួរ និង​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។​

3b7f1ebd-23af-4ece-b716-697bd650111d 9da465ab-6dd6-4768-8866-a9573474c89f 56f8f6c2-51f0-41f0-b6ee-ce0235dd06be 99830144-e8db-4d6c-9189-05b974b81ade c4993b21-e6b9-4610-a34a-f282ed05835f f2c2d5db-602f-4d17-be30-0780cf062cdb

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya