បន្ទាយមានជ័យ ៖ បច្ចុប្បន្នល្បែងឆ្នោតសៀម(កន្ទុយលេខ)ដែលតែងតែបើកអោយចាក់នៅថ្ងៃទី១ និងទី១៦រៀងរាល់ខែកំពុងតែពេញនិយមបំផុតចំពោះអ្នកញៀននិងល្បែងឆ្នោតក្នុងក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលពុំឃើញមានសមត្ថកិច្ចណាអើពើឬចុះបង្ក្រាបឡើយ ។
រៀងរាល់ខែអោយតែពេលឆ្នោតសៀមបើកអោយចាក់ម្តងៗ ក្រុមអ្នកញៀល្បែងតែងតែប្រជុំគ្នីគ្នាសាកសួរពីសុបិន្តគ្នាទៅវិញទៅមកហើយកាត់ចេញជាលេខ អ្នកខ្លះអុដធូបសុំម្ចាស់ទឹកម្ចាស់ដី ហើយការចាក់ម្តងៗ អាចឈានទៅដល់រាប់លានរៀលក៏មាន ។ ទៀតសោតអ្នកចាក់ទាំងត្រូវរួសរាន់ចាក់អោយបានមុនម៉ោង២ រសៀល។
ជាក់ស្តែងកាលពីថ្ងៃទី១៦សីហា២០១៣នេះដែលជាថ្ងៃឆ្នោតថៃចេញគេសង្កេតឃើញមានអ្នក់ដើរកាន់សៀវភៅកត់លេខឆ្នោតនៅតាមតូបលក់ដូរតាមផ្លូវឬផ្សារមាននាក់ទៅចាក់រោមយ៉ាងជិតអ្នកកត់លេខ។
អ្នកនិយមលេងឆ្នោតនៅក្រុងប៉ោយប៉ែតម្នាក់ បានអោយដឹងថាថៅកែដែលមានកូនកញ្រែ្ចងច្រើនសំរាប់អោយគេចាក់មានឈ្មោះប្រុសមានទីនៅមុខសណ្ឋាគារប៉ោយប៉ែតផាសក្នុងភូមិក្បាលកោះសង្កាត់ក្រុងប៉ោយប៉ែតបានដំណើរការលក់ឆ្នោតនេះរាប់ឆ្នាំមកហើយ។ចំពោះក្រុងសិរីសោភ័ណវិញមានមេឆ្នោតធំៗចំនួន២ដែលមេឆ្នោតនោះ ទី
១នៅខាងមុខឈៀងខាងជើងផ្សារសិរីសោភ័ណប៉ែតខាងលិចនិងមួយទៀតនៅពីមុខផ្សារសិរីសោភ័ណដូចគ្នាប៉ែកខាងកើត។
គួរបញ្ជាក់ផងដែរថា ចំពោះកូនកញ្រែ្ចងដែលដើរលក់ឆ្នោតអោយថៅកែនិងបានថវិកាផ្ទាល់ខ្លួនពីថៅកែតាមរយៈការលក់ឆ្នោតនោះស្មើរនិង ១០% នៃប្រាក់លក់ឆ្នោតទាំងអស់ដែលខ្លួនលក់បានក្នុងមួយថ្ងៃ ។
អធិការក្រុងសិរីសោភ័ណលោក ស៊ីវ សុជាតិ បានប្រាប់អរិយធម៌ថា លោកមិនមែនមើលមិនឃើញចំពោះបញ្ហាល្បែងឆ្នោតនេះទេ ហើយលោកក៏មានវិធានការរួចហើយក្នុងការទប់ស្កាតនិងបង្ក្រាបតែដោយសារតែលោកទើបតែទទួលដំណែងជាអធិការថ្មីៗហើយរវល់ក្នុងកិច្ចការបោះឆ្នោតផងទើបមិនទាន់បានចុះអនុវត្ត។
ព័ត៌មានបញ្ច្រាសពីកូនកញ្រែ្ចងស៊ីភាគរយពីថៅកែម្នាក់បានអោយដឹងថា កាលពីមុនបន្ទាប់ពីមានការប្រកាសបិទមិនអោយលក់ឆ្នោតការលក់ឆ្នោការលក់ឆ្នោតនេះមានលក្ខណៈលួចលាក់ទេ តែពេលនេះការលក់ឆ្នោតនេះមិនមានការលាក់លៀមទៀតឡើយពោលគឺលក់យ៉ាងប់កចំហ។កូនកញ្រែ្ចងរូបនេះបានបន្តទៀតថា បើមេឆ្នោតមិនបាន
បង់លុយជូនសមត្ថកិច្ចទេ ក៍មិនអាចបើកអោយគេចាក់បែបនេះបានដែរ ៕
ដោយៈ សម្បត្តិសីហា