ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » យុវ​សិស្ស​បាញ់សម្លាប់​ខ្លួនឯង ព្រោះ​រឿង​អន់ចិត្ត​និង​ការស្តីបន្ទោស​ពី​ឪពុកម្តាយ ​

យុវ​សិស្ស​បាញ់សម្លាប់​ខ្លួនឯង ព្រោះ​រឿង​អន់ចិត្ត​និង​ការស្តីបន្ទោស​ពី​ឪពុកម្តាយ ​

ភ្នំពេញ ៖ គ្រាន់តែ​អាណាព្យាបាល​ស្តីបន្ទោស​រឿង​ដើរហើរ​ច្រើន​មិនសូវ​ចូល​ផ្ទះ និង​មិន​ស្តាប់​ដំបូន្មាន​ឪពុកម្តាយ ស្រាប់តែ​លួច​យក​កាំភ្លើង​ឪពុក មក​បាញ់​ចំ​សៀត​ថ្កា​ខ្លួនឯង​រងរបួស​ធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម កាលពី​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ក្នុងផ្ទះ​ជនរងគ្រោះ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​យុវជន​ប៉ង​សម្លាប់​ខ្លួនឯង​ឈ្មោះ មុំ សុត្ថា​ណា​រ៉េត អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ទួល​អំពិល សង្កាត់​ដង្កោ ខណ្ឌដង្កោ ឪពុក​ឈ្មោះ ពត សុត្ថា​រិ​ទ្ធិ អាយុ​៤២​ឆ្នាំ ជា​នាយ​នគរបាល​នាយកដ្ឋាន​ព្រំដែន រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​។ រឿង រ៉ាវ​យុវជន​រងគ្រោះ​ប៉ង​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​យក​កាំភ្លើង​ឪពុក​មក​បាញ់​ខ្លួនឯង​មួយ​គ្រាប់ ចំ​សៀត​ថ្កា ផ្តើមចេញពី​ជនរងគ្រោះ អន់ចិត្ត​នឹង​ការស្តីបន្ទោស​រឿង​ដើរលេង មិត្ត​ភ័​ក្រ​ច្រើន មិនសូវ​ចូល​ផ្ទះ មិន​ខំប្រឹងប្រែង​រៀនសូត្រ មិន​ទាំង​ស្តាប់​ដំបូន្មាន​របស់​អាណាព្យាបាល ទើប​មានគំនិត​គិត​ខ្លី ហ៊ាន​លើកដៃ​បាញ់ប្រហារ​ខ្លួនឯង​បែបនេះ​។ ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​។ រហូតមកដល់​ម៉ោង​៨​យប់​ម៉ិ​ញ​នេះ ជនរងគ្រោះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ក្រុមគ្រូពេទ្យ​នៅឡើយ​៕2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya