ភ្នំពេញ ៖ លំនៅឋានប្រជាពលរដ្ឋ សង់អំពីឈើប្រក់ស័ង្កសី ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវអគ្គិភ័យឆាបឆេះគ្មានសល់ នៅថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៤នេះ ។
ស្ថិតនៅចម្ងាយប្រមាណជាង១០០០ម៉ែត្រពីស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ អណ្តាតភ្លើងនិងផ្សែងបានពុះកញ្ច្រោលវិញត្របាញ់ឡើងលើយ៉ាងតក់ក្រហល់ខណ:ដែលព្រះអគ្គីចាប់ផ្តើមលេបត្របាក់លំនៅដ្ឋានពលរដ្ឋតូចៗអស់៣៣ខ្នង គ្រាដែលរថយន្តចេញអន្តរាគមន៍មិនទាន់ពេលវេលា ។
សមត្ថកិច្ចបានអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យ១៦គ្រឿង ក្រៅពីនោះមានរថយន្តឯកជន១ គ្រឿងបន្ថែមទៀត ។
អាជា្ញធមិនទាន់បញ្ជាក់អំពីមូលហេតុយ៉ាងណានោះទេ ខណ:ប្រភពពីប្រជាពលរដ្ឋសង្ស័យថា មានគេលួចដុត ៕