ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » អាជីវករ​​ផ្សារ​ដើម​គ​ឆ្ងល់​​ពី​សន្តិសុខ​​ទារលុយ​​ឲ្យ​ប្រធាន​ផ្សារ​

អាជីវករ​​ផ្សារ​ដើម​គ​ឆ្ងល់​​ពី​សន្តិសុខ​​ទារលុយ​​ឲ្យ​ប្រធាន​ផ្សារ​

ភ្នំពេញ ៖ ក្រុមអាជីវករ​លក់ដូ​រ​ជុំវិញ​ផ្សារ​មាន​ចម្ងល់​យ៉ាងខ្លាំង ខណៈ​មាន​ក្រុម​សន្តិសុខ​ផ្សារ​ដើរ​ទារលុយ​ពី​ពួក គាត់​យ៉ាង​ប្រសេចប្រសាច មាន​ច្រើន​ផ្នែក​ហើយ​ថា លុយ​ទាំងនោះ លោក​កែ​ត ស៊ី​វិ​នី ប្រធាន​ផ្សារ​ឲ្យ​យក​ទុក ទ្រទ្រង់​សេដ្ឋកិច្ច​ផ្ទៃក្នុង​សល់​ខ្លះ​ដាក់​ហោប៉ៅ​ខ្លួនឯង​។​
អ្នកលក់ដូរ​តាម​កញ្ច្រែង​មួយកន្លែង​តាម​ដងផ្លូវ​ជុំវិញ​ផ្សារ ឆ្ងល់​ព្រោះ​មាន​សន្តិសុខ​ម្នាក់​មក​ទារលុយ​៥០០​រៀល មួយ សន្ទុះ​ទៀត មាន​សន្តិសុខ​ម្នាក់ទៀត មក​ទារ​៣០០​រៀល​ថា ជា​លុយ​ដក​ភាគរយ​ពី​ការដាក់​ឆត្រ​បាំង​ថ្ងៃ មួយ ស្របក់​ក្រោយ​មាន​សន្តិសុខ​ម្នាក់ទៀត​មក​ទារ​៥០០​រៀល​ដោយ​ថា ជា​លុយ​សណ្តាប់ធ្នាប់ ក្រោយមកទៀត​មាន សន្តិសុខ
​ម្នាក់ទៀត មកសុំ​លុយ​ការពារ​សុវត្ថិភាព​។ គេ​គំរាមថា លុយ​នេះ​បើ​មិន​ឲ្យ​គឺ​ចាប់​ទំនិញ​ដាក់​ឡាន​។​
អ្នកលក់ដូរ​បាន​បន្ត​ថា ការដើរ​យកលុយ​ពី​ពួកគាត់​គឺ​ក្រុម​សន្តិសុខ​បណ្តាក់​គ្នា​ដូច​ខ្យង បន្ទាប់ពី​យកលុយ​រួចរាល់ ហើយ​គឺមាន​សន្តិសុខ​មួយក្រុម​ដើរ​ចាប់​ម្តង​។ ដោយឡែក​អ្នកលក់ដូរ​តាម​ស្តង់​ត្រូវ​បង់លុយ​ឲ្យ​សន្តិសុខ​ផ្សារ​មួយ ថ្ងៃ​៥០០​រៀល លុយ​យាម​១​ម៉ឺន​រៀល ក្នុង​មួយខែ ដែល​លុយ​ទាំងនោះ​សុទ្ធតែ​គ្មាន​វិក្កយបត្រ​។ គេ​មិនដឹងថា​យកលុយ​នេះ​ទៅ ចាយ​ជាមួយ​ថ្នាក់​ណាខ្លះ​ទេ​។ ម្យ៉ាងវិញទៀត មាន​កន្លែង​ខ្លះ​ក្រុម​សន្តិសុខ​ទាំងនោះ​វាស់​ផ្លូវ​មួយ​ប្លង់​២​ម៉ែត្រ​ជួល ជា​ខែ​ឲ្យ​អាជីវករ​ក្នុងតម្លៃ​ពី​២៥​ដុល្លារ​ដល់​៥០​ដុល្លារ​។ ទាំងអស់នេះ​គេ​និយាយ​តែ​ពី​រឿង​យកលុយ​តាមផ្លូវ​ជុំវិញ ផ្សារ​ទេ គឺ​ក្នុង​មួយថ្ងៃ​សន្តិសុខ​ទាំងនោះ ចុះ​ប្រមូល​ពីរដង​នេះ មិនទាន់​គិតលុយ​ភាស៊ី​លុយ​អនាម័យ
​ផង​ទេ​។​
អ្នកលក់ដូរ​ក្នុង​ផ្សារ​ម្តុំ​កន្លែង​លក់​សាច់ជ្រូក សាច់់គោ សត្វ​មាន់ ទា គឺ​លោក​ប្រធាន​ផ្សារ​បង្កើត​គ្រែ​ថ្មី​ចំនួន​១២ គ្រែ គឺ​ក្នុង​មួយ​គ្រែ​៥០០​ដុល្លារ​ក្នុង​មួយឆ្នាំ និង​មាន​៤​គ្រែ​ទៀត នៅ​ប៉ែក​ខាងកើត​ផ្សារ​យក​១០០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។
ដូច្នេះ​គ្រាន់តែ​បង្កើត​គ្រែ​ថ្មី​ចំនួន​១៦ លោក​កែ​ត ស៊ី​វិ​នី អាច​រកលុយ​ដាក់​ហោប៉ៅ​បាន​មួយឆ្នាំ​១​ម៉ឺន​ដុល្លារ​យ៉ាង ត្រជាក់​មេជើង​បំផុត​។ គេ​និយាយថា នៅមាន​លុយ​ដាក់​ប្រចាំឆ្នាំ​កន្លែង​លក់​អំពៅ​ក្រោយ​ចេនឡា ពី​៥​ទៅ​៦​ពាន់ ដុល្លារ​ទៀត ហើយ​នៅមាន​លុយ​ដក​ភាគរយ​កន្លែង​បេនឡាន​ដីក្រហម ឲ្យ​គេ​បង្កើតជា​កន្លែង​លក់​បន្លែ​គ្រប់​ប្រភេទ
ទៀត ពិតជា​ស្រួល​កើប​លុយ​ណាស់ អ៊ីចឹង​តើ​បានជា​នរណាៗ​ក៏​គេ​ចង់​ធ្វើជា​ប្រធាន​ផ្សារ​ដើម​គ​ដែរនោះ​។​
ការដើរ​ប្រមូល​លុយ​វេច​ខ្ចប់ គឺជា​ជំនាញ​របស់លោក​កែ​ត ស៊ី​វិ​នី តែ​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​វិញ​គឺ​ងាប់ ត្រគាក​ស្តូក​តែម្តង​ហើយ ទោះបីជា​មានការ​ណែនាំ​ឲ្យ​បើកផ្លូវ​ជុំវិញ​ផ្សារ ក៏​លោក​ប្រធាន​ផ្សារ​មិន​យក​ត្រចៀក ស្តាប់​ដែរ​។
ដោយ​សារភាព​អសកម្ម​ទាំងនោះ ទើប​បណ្តាល​ឲ្យ​ផ្លូវ​ជុំវិញ​ផ្សារ​មិន​ត្រូវបាន​សាធារណជន​អាចធ្វើ​ដំណើរ​ឆ្លងកាត់​បា​ន នោះ​។ សព្វថ្ងៃ​គឺ​គេ​ឃើញតែ​សន្តិសុខ​ដើរ​ប្រមូល​លុយ​ពី​អាជីវករ​និង​ឃើញតែ​ចាប់​អាជីវក​រណា​ដែល​មិន​បង់លុយ ឲ្យ​ពួកគេ​ប៉ុណ្ណោះ​។ គេ​មិនដែល​ឃើញ​សន្តិសុខ​អស់នោះ​ចុះមក​រៀបចំ​សណ្តាប់ធ្នាប់ បើកផ្លូវ​ឲ្យ​គេ​ធ្វើ​ចរាចរណ៍​សោះឡើយ​។ បើ ឃើញ​គឺ​មានតែ​ក្រុម​សណ្តាប់ធ្នាប់​របស់​សាលាខណ្ឌ​ទួលគោក​ប៉ុណ្ណោះ​។ ដូច្នេះហើយ​ទើប​ក្រុមអាជីវករ​សំណូម ពរ​ដល់​លោក​ចៅហ្វាយ ខណ្ឌ លោក​អភិបាល​រាជធានី​ភ្នំពេញ រក​ប្រធាន​ផ្សារ​ថ្មី​ដែលមាន​សមត្ថភាព​ការងារ​មក ជំនួស​ផង​។ ម្យ៉ាងវិញទៀត បញ្ហា​ផ្ទៃក្នុង​ក៏​មិន​ចុះសម្រុង​គ្នា​ទៀត គឺមាន​បក្ស​អនុប្រធាន​ផ្សារ​ខ្លះទៅ បក្ស​ប្រធាន ផ្សារ​ខ្លះទៅ បក្ស​សន្តិសុខ​ខ្លះទៅ និយាយ​រួម​ផ្ទៃក្នុង​ដូចជា​«​ចាប់​ក្តាម​ដាក់​ចង្អេរ​អ៊ីចឹង​»​។​
ក្នុងការ​រិះគន់​ទាំងនេះ កាសែត​អរិយធម៌​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​កែ​ត ស៊ី​វិ​នី បានទេ តែ​គេ​និយាយថា បើ គ្មាន​ភ្លើង វា​ក៏​គ្មាន​ផ្សែង​ដែរ​៕

ដោយ​៖ តា​បណ្ឌិត


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya