ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » រថយន្តបុក​ស្លាប់​កុមារី​អាយុ​៨​ឆ្នាំ ចេញពី​សាលារៀន​ដើរ​ឆ្លងផ្លូវ ​

រថយន្តបុក​ស្លាប់​កុមារី​អាយុ​៨​ឆ្នាំ ចេញពី​សាលារៀន​ដើរ​ឆ្លងផ្លូវ ​

កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៤ នៅលើ​ផ្លូវជាតិ​លេខ​៥​ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ជ្រៃ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ។  កុមារី​រងគ្រោះ​ឈ្មោះ ហេង ស្រី​ថា អាយុ​៨​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​២ មាន​ម្តាយ​ឈ្មោះ គង់ ច​នី្ន អាយុ​២៧​ឆ្នាំ   ឪពុក​ឈ្មោះ ឈឿង ភឹម អាយុ​២៨​ឆ្នាំ មានកូន​៣​នាក់  ស្រី​២​នាក់  កុមារី​ដែល​ស្លាប់​ជា​កូន​ទី​១  ហើយ​ទាំង​២​នាក់​ប្តី ប្រព​ន្ឋ​ជា​ឪពុកម្តាយ​មានមុខរ​បរជាក​ម្មក​រ​បំរើការ​នៅក្នុង​សិប្បកម្ម ឡឥដ្ឋ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​។
​មុនពេល​កើតហេតុ​កុមារី​រងគ្រោះ​បាន​ចេញពី​សាលារៀន ធ្វើដំណើរ​ឆ្លងផ្លូវ​ពី​លិចទៅ​កើត  ពេល​នាង​កំពុង​ដើរ​ឆ្លង  ក៏​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស XR 330 ពណ៌​ស្ករ  គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង បានមក​បុក​កុមារី​រងគ្រោះ​ពេញទំហឹង ប៉ើង​ខ្ទាត​ចំងាយ​២០​ម៉ែត្រ បាក់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​ដោយឡែក​រថយន្ត​បាន​ឈប់​នៅ​កន្លែង​កើត ហេតុ ចំណែក​អ្នកបើករថយន្ត​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់  បន្សល់ទុក​អ្នករួមដំណើរ​២​ទៅ​៣​នាក់​នៅក្នុង​រថយន្ត​៕
???????????????????????????????

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya