ភ្នំពេញ ៖ មនុស្សយ៉ាងហោចណាស់ចំនួន៦នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ចំនួន៩លើក ដែលកើតមានកាលពីថ្ងៃទី១៩ ខែធ្នូ ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនោះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១២គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង រថយន្តធុនធំ១គ្រឿង យានផ្សេងៗ៣គ្រឿង និងអ្នកថ្មើជើង២នាក់។
ចំណែកមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺមកពីកត្តាល្បឿន៦លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ១លើក និងក្មេងលេងក្រោមរថយន្ត១លើក។ ក្នុងនោះមានអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន៧នាក់៕
» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៩ ខែធ្នូ ស្លាប់មនុស្ស៦នាក់ និងរបួសធ្ងន់ស្រាល១០នាក់