ភ្នំពេញ ៖ លោកផ្កាយ2យោធា ត្រូវបានកំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី១៩ ធ្នូ តាមដីការបញ្ជារឱ្យចូលខ្លួន ។ កំលាំងកងរាជអាវុធហត្ថ នឹងបញ្ជូនលោកផ្កាយ2យោធា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យតំណាងអយ្យការធ្វើការសាកសួរបន្ត ពាក់ព័ន្ធបណ្តឹងឆបោក ។ ពាក់ពន្ធទិញដីទៅលើដើមបណ្តឹងចំនួន១ហិកតានៅសង្កាត់ឃ្មួញ ឱ្យលុយគេមិនគ្រប់នៅខ្វះ២០ម៉ឺនដុល្លារទៀតយកដីគេទៅលក់ ហើយចង់គេចវេសពីបំណុលនោះ ។
តាមសំដីមេធាវីការពារឱ្យដើមបណ្តឹងនិយាយថា បើលោកផ្កាយ2គ្មានប្រាក់ដាក់ដំកល់នៅតំណាងអយ្យការទេ លោកផ្កាយ2យោធានោះកុំថាមានសង្ឍឹមបានទៅផ្ទះឱ្យសោះ ។ លោកផ្កាយពីយោធានោះមានឈ្មោះ សួន គឹមសុង អាយុ៥៤ឆ្នាំ ៕