ព្រះសីហនុ ៖ ប្រធានលទ្ធកម្ម ស្រុកស្ទឹងហាវ លោក សុខ ហៀង ត្រូវបានសមត្ថកិច្ច រាយការណ៍ថា បានស្លាប់ភ្លាមៗ ក្រោយជួប គ្រោះថ្នាក់ ចរាចរណ៍ ដោយខ្លួន ជិះម៉ូតូធ្លាក់ក្នុងការដ្ឋាន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤។ មុនពេលកើតហេតុ លោក សុខ ហៀង បានជិះម៉ូតូតែម្នាក់ឯង ចេញពីកន្លែងធ្វើការ ក្នុងគោលបំណង ត្រឡប់ទៅផ្ទះ នៅឯក្រុងព្រះសីហនុ ស្រាប់តែដល់ការដ្ឋាន ម្តុំផ្លូវបាក់ ជិតរោងចក្រ អគ្គិសនីធ្យូងថ្ម ក៏ជ្រុលចង្កូត ធ្លាក់ចូល ទៅក្នុងការដ្ឋានដ៏ជ្រៅ បណ្តាលឲ្យស្លាប់តែម្តង ៕
» ព័ត៌មានជាតិ » ជិះម៉ូតូធ្លាក់ក្នុងការដ្ឋាន បាក់កស្លាប់