ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» Breaking News, ព័ត៌មានជាតិ » ​ល្បួង​​ក្មេងស្រី​ទៅ​រំលោភ​​សម្រេច​៣​ដង​​បែកការណ៍​​ត្រូវ​ចាប់ខ្លួន​​

​ល្បួង​​ក្មេងស្រី​ទៅ​រំលោភ​​សម្រេច​៣​ដង​​បែកការណ៍​​ត្រូវ​ចាប់ខ្លួន​​

​បន្ទាយមានជ័យ ៖​យុវជន​ម្នាក់​ដែលមាន​មារយាទ​ជាស​ត្វ​តិរច្ឆាន​ល្បួង​ក្មេងស្រី​ជា​អនីតិជន​យកទៅ​រំលោភ​សេពសន្ថវៈ​នៅតាម​គុម្ព​ចេក​បានសម្រេច​រហូតដល់​ទៅ​៣​ដង​ទើប​បែកការណ៍​ត្រូវបាន​ក្មេងស្រី​រងគ្រោះ​រត់​ទៅប្ដឹង​នគរបាល​ស្រុក​មង្គល​បូរី​ឲ្យ​ចុះទៅ​ឃាត់​ជនសង្ស័យ​នោះ​រួច​បញ្ជូនមក​ស្នង​ការន​គ​របាល​ដើម្បី​សាកសួរ​និង​កសាង
​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​។​
​លោក​វរសេនីយ៍ត្រី យ៉​ត សុផល​អធិការនគរបាល​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​បាន​ល្បួង​ក្មេងស្រី​យកទៅ​រំលោភ​បានសម្រេច​រហូតដល់​ទៅ​៣​ដង​មានឈ្មោះ ហុង គីម​ស​ត់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​បុស្ស​ទម្លាប់ ឃុំ​ចំណោម​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​ចំណែក​ក្មេងស្រី​ជា​ជនរងគ្រោះ
​មានឈ្មោះ​ស​.​ស អាយុ​១៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។
​លោក  យ៉​ត សុផល បាន​និយាយ​បន្តថា​បើតាម​សំដី​ជនសង្ស័យ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា​មុនពេល​កើតហេតុ​ខ្លួនគេ​និង​កុមារី​ជា​ជនរងគ្រោះ​នោះ​ធ្លាប់បាន​រួមរ័ក​ជាមួយគ្នា​បាន​ចំនួន​២​លើក​រួចមកហើយ មុន​ថ្ងៃកើតហេតុ​នោះ​បុរស​ជនសង្ស័យ​បាន​មកលេង​នៅក្រោម​ផ្ទះ​ជាមួយ​កុមារី​រងគ្រោះ​ដូច​ធម្មតា ពេលនោះ​ជនសង្ស័យ​បាន​និយាយ​ល្បួង​ក្មេងស្រី​នោះ​ថា​ខ្លួន​នាំទៅ​ចំការ​ក្រូច​ដែល​នៅ​ខាងកើត​ផ្ទះ​របស់ខ្លួន​ប្រមាណ​២​គីឡូម៉ែត្រ​ដើម្បី​បេះ​ក្រូច​ឲ្យ​ហូប​ព្រោះ​ចំការ​ក្រូច​នេះ​ជា​របស់​បងហើយ​សន្យា​ជាមួយ​ក្មេងស្រី​នោះ​ថា​នឹង​ឲ្យ​លុយ​បន្ថែម​ពីលើ​ហ្នឹង​ទៀត​។​
​ជនសង្ស័យ​បាន​និយាយទៀតថា​ក្រោយពេល​និយាយ​គ្នា​រួចរាល់​ហើយ​ក្មេងស្រី​នោះបាន​យល់ព្រម​នឹង​ជន​សង្ស័យថា ទៅ​បេះ​ផ្លែក្រូច​ជាមួយ​ដោយ​ធ្វើដំណើរ​ចូលទៅក្នុង​ចំការ​យ៉ាងជ្រៅ​និង​មាន​សភាព​ស្ងាត់ ជាការ​ផ្តល់ឱកាស​ឲ្យ​ជនសង្ស័យ និង​ដឹងថា​ពុំមាន​មនុស្ស​ចេញចូល​ទីនោះ​ទេ​ក៏​ហក់​ទៅ​ចាប់​ក្មេងស្រី​នោះ​ទាំង​កំរោល​រួច​ធ្វើ​សកម្មភាព​រំលោភ​រហូត​ដល់​បានសម្រេច​ទើប​បុរស​នោះ​និង​ក្មេងស្រី​ជនរងគ្រោះ​ធ្វើដំណើរ​វិលត្រឡប់​មក​ផ្ទះ​វិញ​។
លោក យ៉​ត សុផល​ប្រាប់ថា ក្រោយពេល​បានទទួល​ព័ត៌មាន​ពី​ក្មេងស្រី​រួចមក​ក៏​ចាត់​កម្លាំង​របស់ខ្លួន​ឲ្យ​ទៅ​ពួនស្ទាក់​ចាប់​ជនសង្ស័យ​នោះ​បញ្ជូនមក​អធិការ​ដើម្បី​សាកសួរ​។ ដល់​ថ្ងៃទី​១៦​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​ស្នងកា​រ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។​
​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ហុង គីម​ស​ត់ បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​នាំ​ក្មេងស្រី​ឈ្មោះ ស​.​ស​ពី​ក្រោមផ្ទះ​នាំយកទៅ​រំលោភ​សេពសន្ថវៈ​ក្នុង​ចំការ​ក្រូច​ពិតប្រាកដ​មែន​។​ក្រោយពេល​ឆ្លើយ​សារភាព​រួចហើយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​នោះ​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម
​ផ្លូវច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya