ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » លោក​សម រង្ស៊ី ៖ មានរឿង​ច្រើនណាស់ ដែល​ត្រូវ​និយាយ​ជាមួយ នាយករដ្ឋមន្ត្រី ​

លោក​សម រង្ស៊ី ៖ មានរឿង​ច្រើនណាស់ ដែល​ត្រូវ​និយាយ​ជាមួយ នាយករដ្ឋមន្ត្រី ​

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៤​ថា លោក​មានរឿង​ច្រើនណាស់ ដែល​ត្រូវ​និយាយ​ជាមួយ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូបនេះ​បញ្ជាក់ថា “​មានរឿង​ច្រើនណាស់​បងប្អូន​ដែល​ត្រូវ និយាយ​។ ទាល់តែ​យើង​គិត​ទាំងអស់គ្នា ហើយ​មិនមែន​មានតែ គណបក្ស​សង្គ្រោះ​ជាតិ​ទេ គឺ​យើង​ត្រូវ​ជួប​ជាមួយ​ប្រជាពលរដ្ឋ សង្គម ស៊ីវិល ដើម្បី​យល់ច្បាស់​ក្ដាប់​ឲ្យ​ណែន​អំពី​សេចក្ដីត្រូវការ ការឈឺចាប់ ទុក្ខ​កង្វល់​របស់​ប្រជារាស្ត្រ ចំពោះ​ជីវភាព​រស់នៅ​និង ប្រទេសជាតិ​ផង​”​។​
​បើតាម លោក សម រង្ស៊ី ប្រធានបទ​នៃ​រឿង ដែល​លោក​គ្រោង​នឹង​យកទៅ​សន្ទនា ជាមួយ​សម្តេចនាយករ​ដ្ឋ​មន្ត្រី នាពេលខាងមុខ មានដូចជា​៖ បញ្ហា​ព្រៃឈើ អន្តោប្រវេសន៍ ។ លោក​ថា​” រឿង​ហ្នឹង​វា​ប៉ះពាល់​ដល់​អនាគត​ប្រទេសជាតិ​យើង អនាគត​យុវជន​យើង ។ យើង​ចាស់ៗ យើង​ធ្វើ​នយោបាយ យើង​ក៏ត្រូវ​គិតដល់​កូនចៅ​យើង ជំនាន់​ក្រោយ​ផង​”​។​
​លោក សម រង្ស៊ី ក៏បាន​បង្ហាញ​ពី​ជោគជ័យ ដែល​គណបក្សប្រឆាំង សម្រេចបាន​តាមរយៈ​រូបលោក​ផ្ទាល់ ដោយបាន​ក្លាយជា​ដៃគូ​សន្ទនា ដ៏​សំខាន់​ជាមួយ​នាយករដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​រឿង​ប្រទេសជាតិ​។​
​លោក បន្ថែមថា ” សូម​ធ្វើ​ការគត់សម្គាល់​នេះ ជា​របត់​នយោបាយ​មួយ​ដ៏​សំខាន់​ព្រោះ​អ្វីដែល​យើង​ធ្លាប់​ហៅ​ជា​គណបក្សប្រឆាំង ឥលូវ​នេះ​គឺមាន​ការទទួលស្គាល់​។ គឺ​ទទួលស្គាល់​តួនាទី ភារកិច្ច សិទ្ធ បុព្វ​សិទ្ធ ដើម្បី​ឲ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​(​សង្គ្រោះ​ជាតិ​)​នេះ​បំពេញ​តួនាទី​របស់ខ្លួន​ដូច​មានចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​”​។​
​ជុំវិញ​តួនាទី​ជា​ប្រធាន​ក្រុម​ច​ចារ​ភាគតិច​ក្នុង​រដ្ឋសភា ឬ​ជា​ដៃគូរ​សន្ទនា ជាមួយ​នាយករដ្ឋមន្ត្រី​ត្រូវបាន​លោក សម រង្ស៊ី ពន្យល់ថា គឺ​រង់ចាំ​បទបញ្ជា​នេះ ជា​ចូល​ជា​ធរមាន​ជាមុនសិន បន្ទាប់ពី​ការធ្វើវិសោធកម្ម នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​
​សូមបញ្ជាក់ថា កាលពី​កន្លងទៅ​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ឋានៈ​ជា​ដៃគូ សន្ទនា​ជាមួយ​លោក​មិនមាន​សិទ្ធ ចាត់ចែង​ការងារ​របស់ លោក​នោះទេ ពោលគឺ​គ្រាន់តែ​ជា​ដៃគូ សន្ទនា​ប៉ុណ្ណោះ​៕2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya