ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចុះ​ឆែកឆេរ​ផ្ទះ​ប្រពន្ធ​ទី​៣ ថោង សារ៉ាត់ ដែល​គេចខ្លួនបាត់​ជាមួយ​ប្តី​ ​

ប៉ូលិស​ចុះ​ឆែកឆេរ​ផ្ទះ​ប្រពន្ធ​ទី​៣ ថោង សារ៉ាត់ ដែល​គេចខ្លួនបាត់​ជាមួយ​ប្តី​ ​

ភ្នំពេញ ៖ គណៈកម្មការ​ស្រាវជ្រាវ​បទល្មើស​ឃាតកម្ម​លើ​សំណុំរឿង​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ប្រៀប​ដូច​ទឹក​ស្ងប់​តែ​ក្នុង​ទឹក​មិន​ប្រាកដថា​គ្មាន​ត្រី​នោះទេ ។ កាលពី​ថ្ងៃទី​១៨ ធ្នូ កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ឆែកឆេរ​ផ្ទះ​ភរិយា​ទី​៣​របស់​ឧកញ៉ា​ថោង សារ៉ាត់ ដែល​បានគេច​ខ្លួន នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដោយបាន​ដកហូត​ឯកសារ​មួយចំនួន និង​សម្រេច​ប្លុំ​បេ​ផ្ទះ​នោះ​ជា​បណ្ដោះអាសន្ន ។
​គណៈកម្មការ​ស្រាវជ្រាវ នេះ​ដឹកនាំ​ដោយ​លោក អាំង មាលតី ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​សំណាក់​ស្ថាប័ន​អយ្យការ និង​នគរបាល​នាយកដ្ឋាន​កណ្ដាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ មាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នាយកដ្ឋាន​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ ព្រមទាំង​នគរបាល​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ។​
​គណៈកម្មការ​នេះ​បាន​ឆែកឆេរ​ផ្ទះ​លេខ​៩១៧B (​បុរី​៩៩៩) ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដែលជា​ផ្ទះ​របស់​លោកស្រី​ឌួង ថាវ​រី អាយុ​៣០​ឆ្នាំ ជា​ភរិយា​ទី​៣​របស់​ឧកញ៉ា​ថោង សារ៉ាត់ ។ ការចុះ​ឆែកឆេរ​ផ្ទះ​ភរិយា​ទី​៣​នេះ គឺ​ដើម្បី​រក​វត្ថុតាង​បន្ថែមទៀត​សម្រាប់​ដាក់បន្ទុក​លើ​ជន​ត្រូវ​ចោទ ក្នុង​អំពើ​ផ្ដើមគំនិត​ឃាតកម្ម​គិតទុក​ជាមុន លើ​ជនរងគ្រោះ​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ។ តាម​ប្រភពព័ត៌មាន​ធ្លាយ​ចេញពី​គណៈកម្មការ​ស្រាវជ្រាវ​បទល្មើស​នោះបាន​ឱ្យ ដឹងថា គណៈកម្មការ​បាន​រក​ឃើញ​នៅក្នុង​ទូដែក​លោកស្រី​ឌួង ថាវ​រី នូវ​លិខិត​ផ្ទេរសិទ្ធិ​គ្រប់គ្រង​ផ្ទះ និង​ដីធ្លី​ពី​ឈ្មោះ​ថោង សារ៉ាត់ ឱ្យទៅ​លោកស្រី​ឌួង ថាវ​រី ដែលជា​ភរិយា​ទី​៣ និង​បាន​ដកហូត​ឯកសារ​មួយចំនួន​នោះ ហើយ​គណៈកម្មការ​បាន​ដកហូត​ឯកសារ​មួយចំនួនទៀត​ដើម្បី​យកទៅ​ធ្វើការ ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​បន្ត ។​ក្រោយពី​ការឆែកឆេរ​និង​បាន​ដកហូត​ឯកសារ​មួយចំនួន​នោះ​ហើយ គណៈកម្មការ​បាន​ប្លុំ​បេ​បិទ​ផ្ទះ​នេះ​ជា​បណ្ដោះអាសន្ន ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ ។​
​ជាមួយនេះ គណៈកម្មការ​ដែលមាន​លោក​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដឹកនាំ បានសម្រេច​បើក​ផ្ទះ​លេខ​៩២៩B (​បុរី​៩៩៩) ជា​ផ្ទះ​របស់​លោកស្រី​ទាវ ធីតា អាយុ​៣៤​ឆ្នាំ ជា​ភរិយា​ទី​២ របស់​ឧកញ៉ា​ថោង សារ៉ាត់ ដែល​នៅក្បែរ​គ្នា​នឹង​ផ្ទះ​លោកស្រី​ឌួង ថាវ​រី ជា​ភរិយា​ទី​៣​ដែរនោះ ឱ្យបាន​ប្រើប្រាស់​ឡើងវិញ ។ ក្រុមអ្នកតាមដាន​ជុំវិញ​សំណុំ​រឿងនេះ​បាន​កត់សម្គាល់ថា ដំបូង​សមត្ថកិច្ច​បាន​បិទ​ផ្ទះ​ភរិយា​ទី​២ ដល់​ឥឡូវ​បើក​ផ្ទះ​ភរិយា​ទី​២​វិញ ស្រាប់តែ​បិទ​ផ្ទះ​ភរិយា​ទី​៣​បន្ត ។ ចំណុច​នេះ​បានធ្វើឱ្យ​អ្នកតាមដាន​សំណុំរឿង​ឃាតកម្ម​មួយ​នេះ​មាន​ចម្ងល់ ថា ហេតុអ្វី​បានជា​គណៈកម្មការ​ប្រញាប់​ប្រញាល់​បើក​ផ្ទះ​ភរិយា​ទី​២ គឺ​ផ្ទះ​លោកស្រី​ទាវ ធីតា បើ​ការស៊ើបអង្កេត​កំពុងតែ​ដំណើរការ​យ៉ាង​ក្ដៅ​គគ​កុក​មិនទាន់បាន បិទ​សំណុំរឿង​ផង​នោះ ?
​ប្រភពព័ត៌មាន​បាន​ធ្លាយ​ឱ្យដឹងថា លោកស្រី​ឌួង ថាវ​រី ជា​ភរិយា​ទី​៣​របស់​ឧកញ៉ា​ថោង សារ៉ាត់ ក៏​បាននិងកំពុង​គេចខ្លួន​ទៅជា​មួយ​ឧកញ៉ា​ថោង សារ៉ាត់ ជា​ស្វាមី ដែរ​និង​មិនទាន់​ដឹង​ច្បាស់​ថា​ទៅ​លាក់ខ្លួន​ដល់​ទីណា​នៅឡើយ​ទេ ៕
265

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya