ភ្នំពេញ៖ បុរស៣នាក់ជិះម៉ូតូលឿនព្យាយាមកាច់ចង្កូតគេចពីរ៉ឺម៉កម៉ូតូនិង រថយន្តទៅខាងឆ្វេងដៃ ក៏ជ្រុលទៅបុកបង្គោលស្លាកប៉ាណូបោក ផ្ទប់ធ្លាក់ទៅក្នុងជង្ហុកកណ្តាលផ្លូវដែលគេកំពុងស្ថាបនា បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកបុរស២នាក់ទៀតដែលរួមដំណើរពីក្រោយរងរបួសធ្ងន់។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ រំពេចនោះគេឃើញរថយន្តមួយគ្រឿងបើកវ៉ារ៉ឺម៉កម៉ូតូមួយគ្រឿងស្រប ទិសគ្នា បន្ទាប់មកគេឃើញបុរសរងគ្រោះទាំងបីនាក់បើកម៉ូតូហុងដាឌ្រីមសេ ១២៥ស៊េរីឆ្នាំ២០១០ពណ៌ខ្មៅមួយគ្រឿង បានបើកឌុបគ្នាមកដល់ចំណុចកើតហេតុក៏បានបើកវ៉ារ៉ឺម៉កម៉ូតូមួយ គ្រឿងដែលបើកស្របទិសគ្នា។ វ៉ាផុតបានបន្តិចក៏ស្រាប់តែវ៉ាក់អឺជាមួយរថយន្តនៅពីខាងមុខមួយ គ្រឿងទៀត។ ពេលនោះអ្នកបើកម៉ូតូខ្លាចប៉ះគ្នាជាមួយរថយន្ត ក៏ព្យាយាមកាច់ចង្កូតម៉ូតូមកខាងឆ្វេងដៃ ក៏ជ្រុលទៅបុកជាមួយស្លាកប៉ាណូបណ្តាលឲ្យដួលម៉ូតចូលទៅក្នុង ជង្ហុកកកណ្តាលផ្លូវដែលកំពុងស្ថាបនា ធ្វើឱ្យបុរសជាអ្នកបើកម៉ូតូរយៈបំពង់ក បាក់ថ្គាម ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកជិះពីក្រោយពីរនាក់ទៀតរងរបួសធ្ងន់៕
» ព័ត៌មានជាតិ » បើកម៉ូតូទៅបុកស្លាកប៉ាណូ បុរសម្នាក់ស្លាប់ នឹង២នាក់ទៀតរងរបួសធ្ងន់