ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » យុវជន​២​នាក់​លួច​មាន់​ក្នុង​ដីឡូត៍​ភូមិ ត្រូវ​ចាប់​ក្របួច ​

យុវជន​២​នាក់​លួច​មាន់​ក្នុង​ដីឡូត៍​ភូមិ ត្រូវ​ចាប់​ក្របួច ​

កំពង់ឆ្នាំង ៖ ជនសង្ស័យ​២​នាក់​ត្រូវ​ម្ចាស់​មាន់​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល ក្រុង​កំពង់ឆ្នាំង ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួច​មាន់​នៅក្នុង​ដីឡូត៍​មួយ កន្លែង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃទី​១៨ ធ្នូ ២០១៤ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង  ។ ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឡាង ចាន់​រស្មី ហៅ​លៀប ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមី​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង និង​ម្នាក់ទៀត​ឈ្មោះ​ទុំ សុ​ផង់ ភេទ​ប្រុស ហៅ​វល្លិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម​ជាមួយគ្នា ។​
នៅ​មុនពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​ជិះ​ម៉ូតូ​ជាមួយគ្នា​រួច​ចូលទៅក្នុង​ដី​ភូមិ​របស់​ប្រជាពលរដ្ឋ ហើយ​បាន​លួច​បាញ់​មាន់ ក្នុង​ពេលធ្វើ​សកម្មភាព​នោះ ក៏ត្រូវ​ម្ចាស់​មាន់មក​ទាន់​ក្របួច​ជាប់​តែម្តង រួច​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ មក​អធិការដ្ឋាន​នគរបាល​ក្រុង​តែម្តង ៕3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya