ពោធិ៍សាត់ ៖ រថយន្តធុនធំមួយគ្រឿង បានបើកលឿនបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុង នៅលើផ្លូវក្រាលកៅស៊ូហើយមនុស្សពីរនាក់បានរងរបួសធ្ងន់ដោយមានម្នាក់ចូលក្រោមរថយន្តទៀតផង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតក្នុងភូមិគោករលំ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ គ្រោះថ្នាក់នោះស្របពេលដែលពលរដ្ឋនាំគ្នារំកិលផ្ទះប្ដូរទីតាំង ទៅកន្លែងផ្សេង ហើយពេលមកដល់ពាក់កណ្ដាលផ្លូវក៏មានរថយន្តយីឌុបធុនធំបើកបរយ៉ាង លឿនក៏បុកចំផ្ទះពេញទំហឹងតែម្ដង។ ឯជនបង្កក្នុងឧប្បត្តិហេតុនោះបានប្រញាប់ប្រញាល់ចុះពីរថយន្តគេចខ្លួនបាត់៕