ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ការពារ​សុវត្ថិភាព​គ្រួសារ​គ្រូពេទ្យ ​

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ការពារ​សុវត្ថិភាព​គ្រួសារ​គ្រូពេទ្យ ​

ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សកល វិទ្យាល័យ ភូមិន្ទ​ចំការ​ដូង​ព្រែក​លាភ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៤​ថា សូម​អំពាវនាវ​ឲ្យ​កុំ ឲ្យ​អ្នកស្រុក​មានការ​តក់ស្លុត​អំពី​ករណីនេះ ហើយ​ត្រូវ​រក្សា​ភាព​ស្ងប់ស្ងៀម​។​
​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា​ស្រុក​សង្កែ ក្នុង​ខេត្តបាត់ដំបង បានកើត​ជំងឺ អេដស៍ ជា​បន្តបន្ទាប់ រហូតដល់​ជាង​១០០​នាក់ ដោយសារតែ ការចំលង​មេរោគ ពី​គ្រូពេទ្យ ភូមិ​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា បាន​បញ្ជា​ឲ្យ អាជ្ញា​ធរមាន សមត្ថកិច្ច​ត្រូវការពារ សុវត្ថិភាព​ក្រុមគ្រួសារ​របស់​គ្រូពេទ្យ ឲ្យ​បានល្អ ខណៈ​សម្តេច​មិនទាន់ ជឿ​អំពី​ការចំលង​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ​។​
​សម្តេចនាយក​រដ្ឋមន្ត្រី​បន្តថា «​ទាមទារ​ឲ្យ​ការពារ​សុវត្ថិភាព​គ្រូពេទ្យ​និង​ក្រុមគ្រួសារ គ្រូពេទ្យ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ តិច​ថា ឃើញ​គាត់ ទៅ​វ៉ៃ​សម្លាប់​គាត់ ។​សុវត្ថិភាព របស់គាត់​ជា​រឿង​សំខាន់​ណាស់ ដើម្បី​ផ្តល់​ក្នុងការ​ស្រាវជ្រាវ​មួយ​ពិតប្រាកដ ហើយ​សួរ​គាត់​ថា ១០៦​នាក់​នេះ ចេញពី​ការព្យាបាល របស់គាត់​ទាំងអស់​ឬ​យ៉ាងម៉េច សិក្សា​មិនទាន់ គ្រប់​ជ្រុងជ្រោយ​ទេ ពិបាក​ជឿ​ដែរ ត្រូវតែ​សហការគ្នា​»​។​
​សម្តេចនាយក​បន្ត រហូតមកដល់​ពេលនេះ គ្រប់ភាគី​ពាក់ព័ន្ធ​ដែលមាន ទាំង​តំណាង អង្គការ សុខភាព​ពិភពលោក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និង​វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​ទៅដល់​កន្លែង​កើត​ជំងឺ​ដោយផ្ទាល់​ហើយ ហើយ​ត្រូវ​សហការគ្នា ក្នុងការ​ស្រាវជ្រាវ រក មូលហេតុ​ច្បាស់លាស់ បើសិនជា​រឿងនេះ កើតឡើង​មែន​គឺ​ធ្ងន់ធ្ងរ​ខ្លាំងណាស់​។​
​សម្តេច​បន្តថា ៩៩​ភាគរយ គឺ​សម្តេច​មិនទាន់​ជឿថា អ្នកស្រុក​កើត​ជំងឺ​នោះឡើយ ព្រោះ​មិន ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ពី​ការចម្លង​មេរោគ​នេះ ហើយ​រហ័ស​ពេក​។​
​សម្តេច​បាន​បញ្ជាក់ថា «​ខ្ញុំ​នៅតែ​មិន​ជឿ អត់​ជឿ​ព្រោះថា​គ្រូពេទ្យ​ចម្លង ហើយ​អា​វិធី ចម្លង គឺ​វា​ចម្លង​របៀប​ម៉េច យើង​សាកល្បង​គិត​ជាមួយគ្នា​មើល ចឹ​ង​មានតែ​គាត់​កើត​អេដស៍​មុន ទៅ​ចាក់​ថ្នាំ​គេ គឺ​គាត់​ចាក់​ខ្លួន​គាត់​សិន ហើយ​ទៅ​ចាក់ ប៉ុន្តែ​ដូចជា​ទៅ​មិន​រួច ដូចជា​មិន​ទំនង សោះ​»​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែធ្នូ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​កើតឡើង នៅ​ឃុំ​រការ ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយមាន​គ្រូពេទ្យ​ម្នាក់​ឈ្មោះ យ៉ែម ជ្រិ​ន អាយុ​៤៨​ឆ្នាំ ជា​គ្រូពេទ្យ ប្រចាំ​ភូមិ បាន​ចម្លង​មេរោគ​អេដស៍ ទៅ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ដែល​រហូតមកដល់​ថ្ងៃទី​១៨ ធ្នូ​នេះ មាន​ចំនួន​១០៦​នាក់ ហើយ​ដែល​បាន​ឆ្លង​ជំងឺ មាន​ទាំងចាស់​អាយុ​ជាង​៨០​ឆ្នាំ ទាំង​ក្មេង​អាយុ​២​ឆ្នាំ​ក៏មាន​៕164

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya