ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​លើកឡើង​ពី​បាតុភាព​អាក្រក់​ជាច្រើន​ជូន​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​ ​

ប្រជាពលរដ្ឋ​លើកឡើង​ពី​បាតុភាព​អាក្រក់​ជាច្រើន​ជូន​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​ ​

ខេត្តកំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត អោយជួយ​លុបបំបាត់​​នូវ​បាត​ភាព​យ៉ាង​អាក្រក់​ជាច្រើន​យ៉ាង​ក្នុង​ខេត្ត​ដូចជា  សូមអោយ​គ្រូពេទ្យ​នៃ​មន្ទី​ពេទ្យ​ខេត្តកំពង់ឆ្នាំង​មាន​​ក្រ​មសិល​ធម៌​ស័ក្តិ​សមជា​គ្រូពេទ្យ​ជួយ​ប្រជាពលរដ្ឋ សូមអោយ​អ្នកយក​ភាស៊ី​កង់​ម៉ូតូ​យក​តម្លៃ​តាម​សៀវ​
​ភៅ​បន្ទុក សុំអោយ​អ្នកម៉ៅការ​ដឹក​សំរាម​អោយទាន់ពេល​និង​កុំអោយ​យក​លើស​សៀវភៅ​បន្ទុក​បញ្ហា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​អោយបាន​តាម​លេខ​រៀង និង​កុំ​យក​តម្លៃលើស​កំណត់​រប​ស់រ​ដ្ឋ  និង​ស្នើសុំ​ដាក់​ភ្លើង​បំភ្លឺ​នៅ​កែង​មន្ទីរពេទ្យ​និង​កែង​នគរបាល​ខេត្ត​ជាដើម ។ ពួកគាត់​បានលើកឡើង​បែបនេះ នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​អាណត្តិ​ទី​២​នៅ​ក​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៤​នៅ​សាលាក្រុង​កំពង់ឆ្នាំង ក្រោម​អធិបតីភាព​ឯកឧត្តម​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​ឯកឧត្តម​ម៉ែន​ធឿន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​។
​    ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​បញ្ជាក់ថា​កន្លងទៅ គ្រូពេទ្យ​ខេត្ត​តែងតែ​ប្រើពាក្យ​មក​សមរម្យ​មកលើ​អ្នក​ជម្ងឺ ចំណែក​អ្នកយក​ភាស៊ី​កង់ ម៉ូតូ​វិញ​ក៏​កំពុង​យក​តម្លៃ​លើ​សៀវភៅ​បន្ទុក​ដោយ​គ្មាន​មន្ទីរ​ពាក់​ព​ន្ឋ័​ណា​​ជូ​យ​អន្តរ​គម​ន៍​ឡើយ រីឯ​អ្នក​ដឹក​សំរាម​វិញ​មាន​ភាពយឺត​យ៉ា​ជួនកាល​ទុក​ដល់​២-៣​ថ្ងៃ​ក៏មាន ។​ល​។ ហេតុ​
​ដូច​ឆ្នេះ​ពួកគាត់​ស្នើសុំ​អោយ​អាជ្ញាធរខេត្ត​មេ​តា្ត​ជួយ​ពួកគាត់​នូវ​បញ្ហា​ខាងលើនេះ​ផង ។
​    ​ឆ្លើយ​ទៅនឹង​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ​ឯកឧត្តម​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រសាសន៍ថា ឯកឧត្តម​និង​ទទួល​យកទៅ​ពិភាក្សា​ជាមួយ​មន្ទីរជំនាញ​ដែល​ពាក់ព័ន្ធ​ហើយ នឹង​ដោះស្រាយ​ជូន​នៅពេល​ក្រោយ​។​ឯកឧត្តម​អភិបាលខេត្ត​បាន​ជំរុញ​អោយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ក្នុង​​ក្រុង​កំពង់ឆ្នាំង​និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ខេត្ត​ត្រូវ​សហការគ្នា​អោយបាន​ល្អ​ដើម្បី​សំរេច​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន​និង​ចូលរួម​អភិវឌ្ឍន៍​ខេត្តកំពង់ឆ្នាំង​អោយ​កាន់តែ​មានការ​រីកចំរើន​ថែមទៀត​។​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​និង​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កំណែទម្រង់​ស៊ីជម្រៅ​ថ្នាក់ក្រោម​ជាតិ​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​៕ ពៅ សុខ​ហ៊ាន t13

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya