កណ្តាលៈ អនិច្ចាក្មេងប្រុស២នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីចុះទៅលេងទឹកក្នុងប្រឡាយ នៅចំណុចប្រឡាយលេខ៦៣ ភូមិកំពង់ទួល ឃុំអន្លុងរមៀត ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។
សមត្ថកិច្ចអោយដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះថន ចំរ៉ុង ភេទប្រុស និង ឈ្មោះថន ថារដ្ឋ ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិខាងត្បូង ឃុំអន្លុងរមៀត ស្រុកកណ្ដាលស្ទឹង មានឪពុកឈ្មោះ អន សុភក្រា អាយុ៣៣ឆ្នាំ ម្ដាយឈ្មោះចាន់ ស្រីមុំ អាយុ៣៤ឆ្នាំ ។
នៅថ្ងៃកើតហេតុម៉ោង ១ និង៣០នាទី ក្មេងរងគ្រោះទាំង២នាក់ បានដើរមកលេងផ្ទះតា ឈ្មោះអុ៑ក ផន អាយុ៧១ឆ្នាំ ពិការមួយចំហៀងខ្លួន និងយាយឈ្មោះពូន សុគន្ធ អាយុ៦៣ឆ្នាំ ដោយឪពុករបស់បានលួងកូន អោយដេកនៅលើផ្ទះយាយតា រួចខ្លួនក៍ទៅធ្វើការ ដាំកូនឈើអោយគេ នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត។ ចំណែក យាយ របស់ក្មេងក៍បានទៅជួយ ចំហុយនំអាកោ អ្នកភូមិ ពេលក្មេងរងគ្រោះ ទាំង២នាក់ភ្ញាក់ពីដេក ក៏មកសុំលុយតា ចំនួន៥០០រៀល តែតាគ្មានលុយក្មេងរងគ្រោះបានដើរលេងបាត់ លុះដល់វេលាម៉ោងកើតហេតុខាងលើ ក្មេងរងគ្រោះទាំង២នាក់ ក៏ចុះទៅមុជទឹកក្នុងប្រឡាយ បណ្ដាលអោយលុងទឹកស្លាប់តែម្តង។