ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ពីរ ក្រោយពី​ឆក់​កាបូប​ជនបរទេស​

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ពីរ ក្រោយពី​ឆក់​កាបូប​ជនបរទេស​

​ភ្នំពេញ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ពីរ ក្រោយពី​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនបរទេស​ម្នាក់​បានសម្រេច នៅ​ចំណុច​កែង​ផ្លូវ​លេខ​១០៨ និង​៥១ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​
​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​មិនបាន​សម្រេច​មាន ឈ្មោះ ថា​ន់ ធឿន អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។
​ជនរងគ្រោះ មានឈ្មោះ Alice Roth អាយុ​៧១​ឆ្នាំ ជនជាតិ​អាមេរិក​ជា​អ្នក​ទេសចរណ៍ ស្នាក់នៅ លើក​ប៉ាល់​ផែ​ថ្ម​ឲ្យ​ប្តឹង​សមត្ថកិច្ច​ដឹងថា មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​កំពុង​ជិះ​ម៉ូតូ​កង់​បី​ជាមួយ​មិត្ត​ភ័​ក្រ​២​នាក់​ទៀត តាម​បណ្តោយ​ផ្លូវ​លេខ​១០៨ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សូ​ហ្គូ​ន មក​អែប​ខាងឆ្វេង ហើយ​ជន​ដែល​ជិះ​ពីក្រោយ​បានធ្វើ សកម្មភាព ឆក់យក​កាបូប របស់​ជនរងគ្រោះ តែម្តង ។​
​មន្ត្រីនគរបាល​ប៉ូ​ស្តិ៍​រដ្ឋបាល​វ ត្ត​ភ្នំ​បាន​និយាយថា ឪ​ភ្លាមៗ​នោះ​អ្នកបើក​រ៉ឺម៉ក់​ម៉ូតូ​បាន​ស្រែក​ចោរៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏​ដួល​ម៉ូតូ​ស្របពេល​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល វត្តភ្នំ​ជិះ​ម៉ូតូ​ល្បាត​ប្រទះឃើញ​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ នេះ​តែម្តង​។ មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា ក្នុង​កាបូប​មាន​លុយ​ចំនួន​៧៧​ដុល្លារ និង​Visa ផងដែរ ។​
​ប​ច្ច​ប្បន្ន ជនសង្ស័យ​រូបនេះ​រួមទាំង​ម៉ូតូ​មួយគ្រឿង​ត្រូវបាន បញ្ជូនទៅ​សួរនាំ និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ ។​

7070f8f9-91cb-493e-8bc2-f1d2235fc83a

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya